អ្នកនាំពាក្យ​ក្រសួង​ធម្មការនិង​សាសនា​ អះអាង​ជុំវិញ​ការ​រុះរើ​ទ្វា ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

5/28/2014 0 Comments A+ a-


10340រាជធានីភ្នំពេញ ​៖​ ក្រសួង​ធម្មការ ​និង​សាសនា ​បាន​ចេញមកធ្វើការ​បដិសេធន៏ និង​អះអាង​ថា ជុំវិញ​ការអភិវឌ្ឍន៍​ ប៉ះពាល់​ដល់​ក្លោងទ្វារ​ និង​របង ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ពុំ​មែន​ជា​ការ​លក់ដូរ ឬ​ជួល​អ្វី​នោះ​ឡើយ។ ការរុះ​រើចេញ​នូវ​ក្លោងទ្វារ និង​របង​ផ្នែក​ខាងជើង ​គឺ​ដើម្បី​សាងសង់​គ្រឹះ​ក្រោម​ឲ្យ​កាន់តែ​រឹងមាំ​ជាង​មុន​នា​គ្រា​ ដែល​ក្រុមហ៊ុន​ណាហ្គា​សាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ក្បែរ​នោះ​។ នេះ​បើ​យោង​តាម​សម្ដី ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា នៅ​ទីស្ដីការក្រសួង។
លោក ​សេង សុ​មុនី អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំមិនបាន​ព្រងើយកន្តើយ ឬក៏​មិន​យកចិត្ត ទុកដាក់​រក្សា​ការពារ​ទ្រព្យសម្បត្តិ របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ​ដូចដែល​មនុស្ស​មួយចំនួន ​លើកឡើង និង​ចោទប្រកាន់​នោះឡើយ។
លោក​អនុរដ្ឋលេខាធិការ សេង សុ​មុនី ​បន្ត​ថា ការអភិវឌ្ឍន៍​ផ្លូវ​ក្រោម​ដី ​របស់​ក្រុមហ៊ុន​ណាហ្គា​នាំ​ឲ្យ​ប៉ះពាល់​ដល់​របង​ និង​ក្លោងទ្វារ ​របស់​ពុទ្ធសាសនបណ្ឌិត្យ​​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការសម្រេច ​របស់​រាជរដ្ឋាភិបាល​រួមនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍន៍ ​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ការអភិវឌ្ឍន៍​ផ្លូវ​ក្រោម​ដី​ របស់​ក្រុមហ៊ុន​ណាហ្គា ​វា​ចំ​ទៅ​នឹង​ក្លោងទ្វារ និង​របង ​របស់​វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ​ បន្ទាប់មក​ ក្រុមហ៊ុន​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​រើ​របង និង​ក្លោងទ្វារ​ចេញ​សិន ដោយ​សាងសង់​ផ្លូវ​ក្រោម​ដី​ ត​ភ្ជាប់​ពី​អាគារ​ថ្មី​TSCCK ទៅ​អគារ​ណាហ្គា​រួច​ក្រុមហ៊ុន នឹង​សាងសង់​ក្លោងទ្វារ និង​របង​ឡើងវិញ ដោយ​មាន​រចនាបថ​ ដូចដើម និង​ចំ​កន្លែង​ដើម​វិញ។
លោក​បន្ថែម​ថា ការ​រុះរើ​របង និង​ក្លោងទ្វារ​ចេញ​ហើយ​សាងសង់​ថ្មី គឺ​ដើម្បី​ធ្វើ​គ្រឹះ​ក្រោម​ទាំង​របង និង​ក្លោងទ្វារ​ឲ្យ​មាន​ភាពរឹងមាំ​ជាង​មុន ​ព្រោះ​អ្នកជំនាញ​បាន​អះអាង​ថា ផ្លូវ​ក្រោម​ដី​ធ្វើ​ចំ​កន្លែង​ហ្នឹង ហើយ​ជើង​ក្រោម​គ្រឹះ​មិន​មាន​ភាព​រឹង​ដូច្នេះ ហើយ​បានជា​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​នឹង​ក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ឲ្យ​វាយចោល​សិន ​បន្ទាប់មក​នាង​សាងសង់​ឡើងវិញ​តាម​គម្រោង​ក្រុមហ៊ុន និង​សាងសង់​រួច​នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ៕M27-05-14-o-full10340
a7
ប្រភពពី Free Press Magazine