ពលរដ្ឋ៣គ្រួសារចោទថា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជីកដីរំលំផ្ទះ តែក្រុមហ៊ុនថា ខ្លួនមានបណ្ណកម្មសិទ្ធិស្របច្បាប់
អ្នកស្រី ហង្ស ចន្ថា
អាយុ៥៣ឆ្នាំ ប្រកបមុខរបរ ជាអ្នកលក់ដូរបន្តិចបន្តួច និងមានកូន
៨នាក់នៅក្នុងបន្ទុក ដែលជាម្ចាស់ផ្ទះ បានប្រាប់ឱ្យដឹងថា
ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានព្យាយាមទិញដី របស់អ្នកស្រី
កាលពី៣ឆ្នាំមុន តែអ្នកស្រីបានបដិសេធន៏លក់ ដោយសារក្រុមហ៊ុន
បានផ្តល់តម្លៃដីត្រឹមតែ៧០០០ដុល្លារ ដែលអ្នកស្រីអះអាងថា
មិនសាកសមនឹងតម្លៃដីពិតប្រាកដ។ អ្នកស្រីបន្តថា
ដោយសារការមិនលក់នេះ កាលពីថ្ងៃទី២៤ខែឧសភា
ក្រុមហ៊ុនបានជីកដីក្បែរផ្ទះជម្រៅប្រហែល៣ម៉ែត្រ បណ្តាយ១៥ម៉ែត្រ
ជាការគំរាមកំហែងនឹងពលរដ្ឋមិនលក់ដីអោយ។ប៉ុន្តែតំណាងក្រុមហ៊ុនហេង
អភិវឌ្ឍន៍បានអះអាងថា
ដីរបស់ខ្លួនមានបណ្ណកម្មសិទ្ធិស្របច្បាប់
ដែលបានទិញពីប្រជាពលរដ្ឋក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកលក់ដី
ឲ្យក្រុមហ៊ុនក៏ដូចជាសាក្សីនិងអាជ្ញាធរពួកគាត់បានរស់នៅទី
នោះដឹងឮទទួលស្គាល់សព្វថ្ងៃ។
មិននតែប៉ុណ្ណោះ
តំណាងក្រុមហ៊ុនហេងអភិវឌ្ឍន៍បានអះអាងបន្តទៀតថា
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤
លោកមេឃុំដែលធ្លាប់ស៊ីញ៉េទទួលស្គាល់លើលិខិតលក់-ទិញរវាងប្រជា
ពលរដ្ឋមកឲ្យក្រុមហ៊ុន
គាត់ក៏ធានាថាចូលខ្លួនមកឆ្លើយបំភ្លឺនៅទីនោះ
ដើម្បីបញ្ជាក់ពីប្រវត្តិដី កុំឲ្យអាជ្ញាធរខណ្ឌដង្កោ
ពិបាកក្នុងការដោះស្រាយ។
តំណាងក្រុមហ៊ុនដដែលបានលើកឡើងថា
ការចោទប្រកាន់ របស់ប្រជាពលរដ្ឋមកលើក្រុមហ៊ុនថា
បានរំលោភយកដីរបស់ប្រជាពលរដ្ឋនោះគឺជារឿងមិនពិត
និងបង្កើតឲ្យមានបញ្ហាផ្សេងខុសពីការពិតរហូតដល់ក្រុមឆ្លៀតឱ
កាសនិយមយករឿងនេះទៅបង្ហោះតាមហ្វេសប៊ុក
បំភ្លើសការពិតក្នុងន័យចោទប្រកាន់និងបរិហារកេរ្តិ៍មកលើក្រុម
ហ៊ុនទាំងបំពាន។
តំណាងក្រុមហ៊ុនលើកហេតុផលថា
បើមិនកាយព្រំការរំលោភបំពានពីអ្នកដែលគ្មានបណ្ណកម្មសិទ្ធិចេះ
តែនាំគ្នាមករស់នៅនិងសង់ផ្ទះលើដីស្របច្បាប់
របស់ក្រុមហ៊ុនកាន់តែរីកយកដីបន្តិចម្តងៗ
ទើបក្រុមហ៊ុនសម្រេចកាយដីព្រំបែបនេះ។
លោក ជុំ ឈាង ចៅសង្កាត់ព្រែកំពិស
បានឲ្យដឹងផងដែរថា
ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុននេះ
កន្លងទៅគាត់បានធ្វើបណ្ណឲ្យ ប៉ុន្តែបណ្ណនោះ
គ្រាន់តែជាការទទួលស្គាល់ថា គាត់ជាប្រជាពលរដ្ឋ
ស្នាក់នៅទីនោះ ដើម្បីខ្ចីប្រាក់អង្គការប៉ុណ្ណោះ។
លោកប្រាជ្ញ សីហា
អភិបាលរងខណ្ឌដង្កោដែលបានចុះទៅដោះស្រាយជុំវិញបញ្ហានេះ
បានប្រាប់តាមទូរស័ព្ទថា ខាងក្រុមហ៊ុនបានអះអាងថា
ខ្លួនមានបណ្ណកម្មសិទ្ធិ ដូច្នេះត្រូវដាក់ពាក្យបណ្តឹង
ហើយប្រជាពលរដ្ឋ ក៏ត្រូវបង្ហាញឯកសារ
ប្រសិនបើខ្លួនមានលិខិតស្នាមកាន់កាប់ដីធ្លីពិតប្រាកដមែន ។
ប៉ុន្តែករណីនេះ លោកអភិបាលរងខណ្ឌបញ្ជាក់ថា
ការដោះស្រាយបានមួយចំនួន អាចនឹងឈានទៅបញ្ចប់នៅពេលក្រោយ។
ប្រភពពី Free Press Magazine