មន្រ្តី​បក្សប្រឆាំងថា ក្រុមការងារ​អាចនឹងជួបគ្នា​នៅដើម សបា្តហ៏ក្រោយ​ តែ​មន្រ្តី​​បក្សកាន់អំណាចថា អត់ទាន់ដឹងទេ

5/27/2014 0 Comments A+ a-


សន្និសីទ-សារព័ត៌មាន-របស់-ក្រុមការងារ-soរាជធានីភ្នំពេញ៖ មន្ត្រីអ្នកនំាពាក្យ​គណបក្សប្រឆាំង​ លោក យ៉ែម បុញ្ញប្ញទ្ឋិ ​បានបា្រប់សារព័ត៌មាន ក្នុងស្រុក នៅរសៀលថ្ងៃទី២៦​ ខែឧសភា ​ឆ្នាំ ២០១៤នេះ ថា ​ក្រុមការងារ​បច្ចេកទេស​នៃ​គណៈកម្មការ​ច​ម្រុះគណបក្ស​ប្រជាជន​កម្ពុជា ​និង​ គ​ណបក្ស​សង្គ្រោះជាតិ​ អាចនឹង​ជួប​ពិភាក្សាគ្នា​ឡើងវិញ ​នៅថ្ងៃចន្ទ ​ឬ ​អង្គារ ដើម សបា្តហ៏​ក្រោយនេះ តែ​មន្រ្តី​​គណបក្ស កាន់អំណាចថា អត់ទាន់ដឹងទេ។
បើតាមលោក​ យ៉ែម បុញ្ញប្ញទ្ឋិ​ បានឱ្យដឹងថា ជំនួបនោះ នឹ​ងពិភាក្សាគ្នា ​ទៅតាមអ្វី ដែល​បានព្រៀមព្រៀង​ និង ឯកភាពគ្នា​ក្នុងជំនួបក្រៅផ្លូវការ ​រ​វាង​លោក ​គួយ ប៊ុន រឿនមន្រ្តីជាន់ខ្ពស់​គណបក្ស​​​សង្គ្រោះជាតិ​ និង ​លោក ព្រុំ សុខា​ មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជា ​និងជា​រដ្ឋលេខា ធិការ​ ក្រសួងមហា​ផ្ទៃកាលពីព្រឹកថ្ងៃទី២២ ​ខែឧសភា​កន្លងមកថ្មីៗនេះ។​
ចំណែក ​លោក ជាម យៀប ​សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បានប្រាប់ឲ្យដឹង​ នៅរសៀលថ្ងៃចន្ទ​នេះដែរថា​ លោកមិនទាន់ដឹង​នៅឡើយទេថា​ ក្រុមការងារនៃ​គណៈកម្មការ​ចម្រុះ​គណបក្សទំាងពីរ នឹង​ជួប​គ្នានៅពេលណានោះ។
គួរបញ្ជាក់ថា ​ក្នុងជំនួបក្រៅផ្លូវការរវាងលោក​ គួយ ប៊ុនរឿន​ និងលោក ព្រុំ សុខា ​កាលពីពាក់កណ្តាលសបា្តហ៏មុននេះ​ បើតាមលោក គួយ ប៊ុនរឿន បាន​ប្រាប់​អ្នកកាសែត​ បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា​ទ្វេភាគីថា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ លើ​គោល ការណ៍សំខាន់ៗ និង​ស្មារតី ដែល​បាន​ឯកភាពគ្នា​ពីមុនមក និង​ត្រៀម​រៀបចំ​ឲ្យ​គណៈកម្មការ​បច្ចេកទេស នៃ​គណបក្ស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា ពិនិត្យ​លើ​ក្របខណ្ឌ​កំណែ​ទំរង់ លើ​យន្តការ​បោះឆ្នោត។​ លោក បានបញ្ជាក់​បន្តថា​ ក្រុម​ការ​រងារ​បច្ចេក​ទេស​នៃ​គណបក្ស ទាំងពីរ​និង​មាន​ជំនួប​ជាមួយគ្នា​នៅពេល​បន្ទាប់​ទៀត​។ ប៉ុន្តែ​ជំនួប​នេះ​ភាគី​តាំងពីរ​ត្រូវ​យកទៅ​ជម្រាប​ថ្នាក់ដឹកនាំ​គណបក្ស​ ទាំងពីរ ហើយ​បន្ត​ទាក់ទង​គ​គ្នា​នៅពេល​ក្រោយ​។​ការ​ពិ​ភក្សា​គ្នា​នេះ​ទទួលបាន​ផល​ វិ្ជ​មាន​ហើយ​ការជជែក​ក​ចង់​ដោះស្រាយ​បញ្ហា​ដែល​ចាប់​គាំង​មកដល់​ ពេលបច្ចុប្បន្ន​។ ជាពិសេស​ផ្តោតទៅលើ​កំណែទម្រង់​ស្ថាប័ន​បោះឆ្នោត រួមទាំង​សមាសភាព គ​.​ជ​.​ប​ និង​យន្តការ​នៃ​ដំណើរការ​បោះឆ្នោត​។​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​ឯកភាពគ្នា​ទៅលើ​ស្មារតី នៃ​កិច្ច​ព្រមព្រៀងគ្នា​ពីមុនមក​។
ចំណែកលោក ​ព្រុំ សុខា​ បាន​ប្រាប់​ក្រុម​អ្នកកាសែត​​ក្រោយជំនួបនោះដែរថា ​​បញ្ហា​មាននៅ​ក្នុង​​ កិច្ចព្រមព្រៀង ​​ហើយ​ពេលណា​​ដែល​ឯកភាពគ្នា​​ធ្វើការ​ដោះស្រាយ​​បញ្ហា​ឈាន​ទៅ​មុខ មានន័យថា​ ឲ្យ​តែ​បាន​ព្រមព្រៀងគ្នា​​លើ​កិច្ចព្រមព្រៀង​​ចុងក្រោយ​ គឺថា​គាត់​នឹង​ចូល​សភា​។​​​លោករដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ​បានបន្តថា តំណាង​​ក្រុមការងារ​​រវាង​គណបក្ស​​​ទាំងពីរនឹង​បន្ត​ការ​ពិភាក្សាគ្នា​ តទៅទៀត ​ហើយ​ឯកភាពគ្នា​​ទៅលើ​អ្វីដែល​​បាន​ព្រមព្រៀងគ្នា​​កន្លងទៅ ដើម្បី​បញ្ចប់​​ប​ញ្ហា​ដែល​នៅ​​សេសសល់ និង​​ឈានទៅដល់​ការដោះស្រាយ​​ចុងក្រោយ​។ អំពី​កិច្ច​ព្រមព្រៀង​​ដែល​ថ្នាក់ដឹកនាំ​​គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា​ កាល​ពី​​​ថ្ងៃទី០​៩មេសា​២០១៤​ (​លោក​សម រង្ស៊ី ​បាន​ទូ​រស័ព្ទ​ពិភាក្សា​​ជាមួ​យ​​សម្តេចតេជោ​ ហ៊ុន សែន​) យើង​នឹង​ផ្អែកលើ​​កិច្ចព្រមព្រៀង​នោះ ​ដើម្បី​ពិភាក្សា​បន្តទៅ​ទៀត​ ។​ ​លោក​ព្រុំ សុខា ​បាន​បញ្ជាក់បន្ថែមថា ​បញ្ហា​ដែល​នៅ​​សេសសល់​មិនទាន់​ដោះស្រាយ គឺ​ខិតខំ​បញ្ច​ប់ ​ដើម្បី​ឈានទៅ​ដល់​ការជួបគ្នា​ផ្លូវការ​ រួច​នឹងមាន​​ដំណោះស្រាយ​។ លោកថា ជំនួប រ​វាងលោក និងលោក គួយ ប៊ុន​រឿន​ ​គឺជា​ការជួប ​​ដើម្បី​រៀបចំ​ការ​ជួប​ចរចា​​ជា​ផ្លូវការ​ ទាំង​ក្រុមការងារ​ និង​ បន្ត​ការជួប​ជា​ផ្លូវ​ការ​ រវាង​ថ្នាក់​ដឹកនាំ​កំពូល ​នៃ​គណបក្សទំាងពីរ​។
សូមព្ជាក់ថា ចាប់តាំងពីក្រោយការបោះឆ្នោត​ជ្រើសតំាង​តំណាងរាស្ត្រ​នីតិកាលទី៥​ នៃរដ្ឋសភា​ កាលពីថ្ងៃទី២៨ ​កក្កដា ​២០១៣ រហូតមកដល់ពេលនេះ ​មានរយៈពេល​ជិតមួយឆ្នាំហើយ ដែលវិបតិ្ត​ជាប់គាំង នយោបាយ មិន​ទាន់​បានត្រូវបិទ បញ្ចប់​នៅឡើយ​ បើទោះបី​ជាគណ​បក្សប្រជាជនកម្ពុជា​ និង​គណបក្សសង្គ្រោះជាតិ ​ដែលទទួល​បានអាសនៈ​សភាក្នុង អាណត្តិទី៥នេះ ​បានជួបពិភាក្សា ​និងចរចា​​គ្នាជាច្រើនលើក ​រាប់ទំាងជំនួប​ថ្នាក់ដឹកនំា​កំពូលផងនោះ​។
យ៉ាងណាក៏ដោយ ​ក្រុមអ្នកវិភាគ​នយោបាយនៅកម្ពុជា ​នៅតែផ្តល់ក្តី​សង្ឃឹមថា ​គណបក្ស​ទំាងពីរ​​នឹងបន្តជួបគ្នា​ដោះស្រាយប​ញ្ហាដែលមិន​ទាន់​បានឯកភាពគ្នា​ ដើម្បីបញ្ចប់​វិបត្តិ ប្រសិនបើ​ភាគីទំាងពីរមាន​ឆន្ទៈពិតបា្រកដ។ យ៉ាងណា ក៏ដោយប្រជា ពលរដ្ឋពលសង្ឈឹមថា អ្នកនយោបាយទាំង​ពីរ​គណបក្ស បពា្ឈប់ការគិតផលប្រយោជន៍ផ្ទាល់ខ្លួន ជាងគិត​ផលប្រយោជន៍ ជាតិទៅ​។
ប្រភពពី Free Press Magazine