សង្គមស៊ីវិលចំនួន៩ ថ្កោលទោសចំពោះការអនុម័ត ច្បាប់ចំនួនបីទាក់ទងកំណែ ទម្រង់ប្រព័ន្ធតុលាការ
សេចក្តីថ្លែងការណ៍រួម
របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤នេះ
ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤
រដ្ឋសភាដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័ត
សេច្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់
ស្តីពីលក្ខន្តិកៈ នៃអង្គចៅក្រម និងព្រះរាជអាជ្ញា សេចក្តីព្រាងច្បាប់
ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា
នៃអង្គចៅក្រម។
ក្រុមអង្គការសង្គមស៊ីវិលទាំង៥
ដែលចេញសេចក្តីថ្លែងការណ៏រួមនោះ មានៈ
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ
សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCRH) គណៈកម្មការអ្នកច្បាប់អន្តរជាតិ
(ICJ) សមាគមអាដហុក និងអង្គការមួយចំនួនទៀត ឲ្យដឹងទៀតថា
ច្បាប់នោះនឹងផ្តល់អំណាចកាន់តែទូលំទូលាយដល់ឧត្តក្រុម
ប្រឹក្សានៃអង្គចៅក្រម ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រួតលើចៅក្រម
និងព្រះរាជអាជ្ញា នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព របស់តុលាការ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ
ស្នើឲ្យព្រឹទ្ធសភា ពន្យាពេលអនុម័តសេចក្តីព្រាងច្បាប់ទាំង៣នេះ
និងស្នើឲ្យមានការ ពិគ្រោះយោបល់ ជាមួយសាធារណៈជនសង្គមស៊ីវិលនានា
ដើម្បីធានាថា ច្បាប់ទាំងនេះ អនុលោមតាមបទដ្ឋានអន្តរជាតិ។
ច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការនេះ
ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ស្នើឲ្យរាជរដ្ឋាភិបាល អាណត្តិទី៥
ពន្យាពេល បញ្ជូន មករដ្ឋសភាអនុម័ត ដើម្បីប្រមូលយក
អនុសាសន៍បន្ថែមពីសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ដើម្បីធានាថា
ច្បាប់មិនបំរើ ប្រយោជន៍ឲ្យតែមនុស្សមួយក្រុម។
ទោះជាយ៉ាងនេះក្តី សំណើនេះ
ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលដោយអះអាងថា
រដ្ឋធម្មនុញ្ញមិនតម្រូវឲ្យធ្វើបែបនេះឡើយ។
យ៉ាងណា ក៏ដោយក្រុមអង្គការសង្គមស៊ីវិល
បានចាត់ទុកថា សេចក្តីព្រាងច្បាប់ ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ
ដែលរដ្ឋសភា បានអនុម័តនេះ បំពានលើគោការណ៍ នៃការបែងចែកអំណាច
និងឯករាជ្យភាព របស់តុលាការដែលចែងក្នុងមាត្រា៥១ មាត្រា១២៨
និងមាត្រា១៣២ នៃរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានោះ ក៏បំពានលើច្បាប់ និង
បទដ្ឋានអន្តរជាតិមួយចំនួន នៃកតិការសញ្ញា
អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ ដែលធានា
អំពីសាលាជម្រះក្តីឯករាជ្យ និងឥតលម្អៀង៕
ប្រភពពី Free Press Magazine