នគរបាលក្រុងព្រះសីហនុម្នាក់ ក្លាយជាមេចែកចាយគ្រឿងញៀន ត្រូវកងរាជអាវុធហត្ថចាប់ខ្លួន
មន្ត្រីកងរាជអាវុធខេត្តព្រះសីហនុ ម្នាក់បានឲ្យដឹងថា ះ ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ សុខ ដៀន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរជានគរបាល និងបក្ខពួក២នាក់ទៀត ឈ្មោះ យិន សំនៀង ភេទស្រី អាយុ២៧ឆ្នាំ ជាប្រពន្ធ និងឈ្មោះ ឯម វ៉ាន់នឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្រូបង្រៀនសាលាឯកជន ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមានម្សៅសថ្លា មួយកញ្ចប់ធំ និង៦កញ្ចប់តូច, កាំភ្លើងខ្លីម៉ាកK59 មួយដើម មាន១១គ្រាប់, កាំភ្លើងវែងម៉ាកAK. មានគ្រាប់៣០គ្រាប់, ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ៤គ្រឿង និងលុយមួយចំនួនទៀតផង ។
ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ប្រភពពី នគរវត្ត