ស្រ្តីម្នាក់ ត្រូវរថយន្ត ដឹកស៊ីម៉ង់ កិនបែកក្បាល ស្លាប់យ៉ាង អាណោចអាធម៌
កណ្តាល ៖ ស្រ្តីម្នាក់ បានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង
កើតហេតុ យ៉ាងអណោចអាធ័ម ដោយត្រូវរថយន្ត ដឹកស៊ីម៉ងត៍ កិនខ្ទេចក្បាល ខណ:បើកវ៉ា
រថយន្តបង្ក ហើយជួបឧបសគ្គនៅពីមុខ ក៏ជាន់ហ្រ្វាំង ដួលចូលកង់រថយន្តតែម្តង ។
ហេតុការណ៍ ធ្វើឲ្យក្រុមគ្រួសារ និងអ្នកដំណើរ រន្ធត់ចិត្តយ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវលេខ១១០ ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលចរាចរ ស្រុកកៀនស្វាយ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ សុភក្តី អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1A-9737 ហើយត្រូវរថយន្តកិន ខ្ទេចក្បាលស្លាប់នៅ នឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ជាប្រភេទរថយន្ត សណ្តោងដឹកស៊ីម៉ងត៍ ទម្ងន់រាប់ សិបតោន ពាក់ស្លាកលេខព្រះសីហនុ 3A-1096 ក្រោយកើតហេតុអ្នក បើកបររត់គេចខ្លួនបាត់ ។
តាមសេចក្តីរាយការណ៍ ពីនគរបាលចរាចរណ៍ ស្រុកកៀនស្វាយ បានឲ្យដឹងថា បើតាមសាក្សី ប្រាប់សមត្ថកិច្ច ថាម៉ូតូនារីរងគ្រោះ និងរថយន្ដដឹកស៊ីម៉ងត៍ បើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ទៅដល់កន្លែងកើតហេតុស្រាប់តែនារីរងគ្រោះ ជិះជែងរថយន្តខាងឆ្វេង ពេលកំពុងជែងនោះ ក៏វាក់នឹងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខ ហើយនារីរងគ្រោះ បានចាប់ហ្វ្រាំង បណ្តាលឲ្យដួល ស្របរថយន្ត កំពុងបើកពីក្រោយ ក៏បោកចូលកង់រថយន្តដឹកស៊ីម៉ង់ត៍ខាងក្រោយកិនក្បាល ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរបានរួចគេចខ្លួនបាត់ ។
រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ រីឯសពនារីរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល