ចោរ​ញី​ឈ្មោល​ឆក់​ខ្សែក ដាច់​ដៃ​រ៉ូ​ប​ស្ត្រី​រងគ្រោះ​ពាក់កណ្តាល ត្រូវ​អ្នកដំណើរ​វាយ​ទ្រមខ្លួន​

5/24/2014 0 Comments A+ a-


Wat-230511រាជធានី ​ភ្នំពេញ ៖ ជន​ស​ង្ស័យ ២​​នាក់ ដែល​​ក្នុង​នោះ មាន​​ស្រី​​ម្នាក់​​និង​​ប្រុស​​ម្នាក់ បាន​ធ្វើ​​ស​កម្ម​ភាព​​ឆក់​​ខ្សែ​ក តែ​មិន​បាន​​សំ​រេច បាន​​ត្រឹម​​រយះ​​ដៃ​​រ៉ូ​ប របស់​​ស្ត្រី​រង​គ្រោះ​​ពាក់​ក​ណ្តា​ល ត្រូវ​​ប្រ​ជា​ពល​រដ្ឋ​​ដេញ​​ឃាត់​​បាន ចាប់​វាយ​​ឡើង​​ទ្រម​ខ្លួនកាលពី ​វេលា​ម៉ោង ៩​និង​៥០ នាទី​យប់​ថ្ងៃ ទី​២២ ខែឧសភា ឆ្នាំ​២០១៤ ខាងក្រោយ​រោងកុន​គីរីរម្យ តាមផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​
​ជនរងគ្រោះ​ជា​ម្ចាស់​ខ្សែក ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​មកពី​ហូប​អាហារ​នៅ​ខាងក្រៅ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​មកដល់​មុខផ្ទះ គ្រាន់​ដើរ​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ​បម្រុង​ចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ស្តេ​ប ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AE 4681 មកដល់ ស្រាប់តែ នារី​ដែល​អង្គុយ​ខាងក្រោយ ជា​អ្នកធ្វើ​សកម្មភាព ឆក់​ខ្សែក​ប្លា​ទីន តែ​ឆក់​មិនបាន​សំរេច​ទេ គឺ​ដាច់រយះ​ខ្សែដៃ​រ៉ូ​ប អស់​ពាក់កណ្តាល ហើយ​សំណាងល្អ ដែល​មិន​ដាច់ របូត​រ៉ូ​ប​ធ្វើ​ឲ្យ​ខ្មាស​គេ ។​
​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្សែក​ដែល​ចោរឆក់ មិនបាន​សំរេច​នេះ ជា​ខ្សែក​ប្លា​ទីន​អ៊ីតាលី ឬ​ប្លា​ទី​នស មានតម្លៃ ៥៤០​ដុល្លារ ហើយ​ក្រុមចោរ​បាន​ជិះ​ម៉ូតូ រត់គេច​ទៅមុខ​បាន​ជាង ១០០​ម៉ែត្រ ត្រូវ​ម្ចាស់​ខ្សែក​ស្រែកថា​ចោរៗ ទើប​សន្តិសុខ​យាម​នៅក្បែរនោះ ចាប់បាន​ជនសង្ស័យ​ទាំង​២ នាក់ និង​ម៉ូតូ​មួយគ្រឿង ហើយ​ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ អ្នកបើក​ម៉ូតូ​ឡើង​ទ្រមខ្លួន ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​នារី​ជា​អ្នក​ឆក់ មិនត្រូវ​បាន​គេ​វាយ​ទេ គ្រាន់តែ​ដួល​របួស​ជង្គង់​បន្តិច ។​
​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ដើរ​ឆក់ ឈ្មោះ ឈឹម ម៉េង​ឡុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ អតីត​ជាងកាត់សក់ នៅ​ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះជួល​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក និង​នារី​ជា​អ្នក​ឆក់​ឈ្មោះ ពេជ្រ អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ម្តុំ​បារ​មាន់ចែ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទាំង ២​នាក់ រួមជាមួយ​ម៉ូតូ មួយគ្រឿង ត្រូវបាន​បញ្ជូនទៅ កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមច្បាប់ ៕
ប្រភពពី វត្តភ្នំ