រថយន្ដ ដឹកទំនិញធុនធំ របស់ឧត្ដម សេនីយ៍ ឡុង ម៉េង ក្រឡាប់កិនរថយន្ដ តួរីស
មន្ដ្រីគយគួរពិនិត្យមើល ទំនិញនៅលើ រថយន្ដដែលក្រឡាប់ របស់ឧត្ដមសេនីយ៍ ឡុង ម៉េង
ដោយ ៖ សយ សុភាព
ភ្នំពេញ ៖ រថយន្ដដឹកទំនិញធុនធំ ប្រភេទ យីឌុប ដែលជាកម្មសិទ្ធិរបស់ឧត្ដមសេនីយ៍ យោធាផ្កាយ ៣ ឡុង ម៉េង បានបង្កគ្រោះ ថ្នាក់ចរាចរណ៍មួយ ករណី ទៀតហើយដោយ
ក្រឡាប់សង្កត់រថយន្ដតួរីសកណ្ដាលផ្លូវ តាម ផ្លូវចំការដូង
ជិតស្ពានដែកក្នុងភូមិម័រ សង្កាត់ ដង្កោ ខណ្ឌដង្កោ ទល់មុខខារ៉ាអូខេ
ឌីយ៉ាម៉ង់ និងហាង លក់នំប៉័ង ឆាយ ហៀក ២ ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីវេលាម៉ោង
៩ និង៣០នាទីព្រឹក ថ្ងៃ ទី០២ ខែឧសភា ឆ្នាំ ២០១៤ នេះ សំណាង
ល្អមិនបណ្ដាលឱ្យនរណា ម្នាក់គ្រោះថ្នាក់ រហូតដល់អាយុជីវិត
គ្រាន់តែធ្វើឱ្យអ្នក រថយន្ដធុនធំមួយគ្រឿងនេះ រងរបួសស្រាល ប៉ុណ្ណោះ
រីឯម្ចាស់រថយន្ដតួរីសក៏បានរួចផុត ពីគ្រោះថ្នាក់ ព្រោះ
តែរថយន្ដតួរីសត្រូវបាន ចតចោលតាមចិញ្ចើមផ្លូវ ដើម្បីរកម៉ូយ ។
គ្រោះថ្នាក់ចរាចរណ៍នេះធ្វើឱ្យអ្នកលក់ដូរ នៅតាមផ្លូវនៅទីនោះ
នាំគ្នាភ័យស្លន់ស្លោរ និងនាំគ្នារត់បាតជើងសព្រាតនៅពេលឃើញ រថយន្ដបានរ៉េ
ចង្កូតធ្លាក់ផ្លូវ ហើយក្រឡាប់ ។
ប្រជាពលរដ្ឋ ដែលចោមរោមមើលនៅ
កន្លែងកើតហេតុបាននិយាយថា មុនពេល មានគ្រោះថ្នាក់ចរាចរណ៍ ខាងលើ គេបាន
ឃើញរថយន្ដយីឌុប ធុនធំមួយគ្រឿងដឹក បារីពេញរថយន្ដ ធ្វើដំណើរតាមបណ្ដោយ ផ្លូវ
ចំការដូង (ផ្លូវលេខ ២៣៧)ក្នុងទិសដៅ ពីជើងទៅត្បូង លុះពេលធ្វើដំណើរដល់មុខ
ហាងខារ៉ាអូខេ ឌីយ៉ា ម៉ង់ ស្រាប់តែទំនិញ ដែលផ្ទុកច្រើនពេកនោះ
បានទាក់នឹងរបាំង ប៉ាណូ ផ្សាយពាណិជ្ជកម្មដាក់កាត់ទទឹង ផ្លូវ
ធ្វើឱ្យអ្នកបើករថយន្ដរ៉េ ចង្កូតមកខាងស្ដាំ ដៃ
ក៏ក្រឡាប់កិនរថយន្ដតួរីសរត់ឈ្នួលតែ ម្ដងទៅ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅពេល
មានករណីនេះកើតឡើង ម្នាក់ៗនាំគ្នាភ័យ ព្រលឹងចុងសក់ និង ធ្វើឱ្យកកស្ទះចរាចរណ៍
យ៉ាងខ្លាំងនៅទីនោះ ប៉ុន្ដែសមត្ថកិច្ចដែលចុះ ទៅជួយអន្ដរាគមន៍
បានឱ្យភាគីម្ចាស់ រថយន្ដរើទំនិញចេញ មុនពេលយករថយន្ដ មកស្ទូច
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។
មន្ដ្រីនគរបាលចរាចរណ៍បាននិយាយថា អ្នកបើករថយន្ដ
ត្រូវបានឃាត់ខ្លួននៅកន្លែង កើតហេតុឈ្មោះ គឹម សាន្ដ មានស្រុក
កំណើតនៅឃុំកោះរកា ស្រុកគងពិសី ខេត្ដ កំពង់ស្ពឺ
និងស្នាក់នៅបច្ចុប្បន្នក្បែរវត្ដអង្គ តាមិញ ។ ប្រជាពលរដ្ឋជាច្រើននាក់ដែល
ចោមរោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបង្ហាញការរិះគន់យ៉ាង
ខ្លាំង ចំពោះអ្នកបើករថយន្ដរបស់ក្រុមហ៊ុន ឧត្ដមសេនីយ៍ ឡុង ម៉េង ដែលបើក បរ
គ្មានការប្រុងប្រយ័ត្ន សំណាងហើយក្រឡាប់មិន កិនអ្នកធ្វើដំណើរតាមម៉ូតូ
និងរថយន្ដនៅ ក្បែរនោះ បើមិនដូច្នោះទេ វិប្បដិសារីនឹង កើតមានឡើង
ដោយសារគ្រោះថ្នាក់ចរា ចរណ៍នេះ ។
ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា
ទំនិញនៅក្នុងរថយន្ដ អាចគេចពន្ធក៏ថា បាន ដូច្នេះសូមអំពាវនាវ ទៅកាន់មន្ដ្រីគយ
និង សមត្ថកិច្ចពាក់ព័ន្ធគួរពិនិត្យ មើលមុខទំនិញ នេះឡើងវិញ
មិនគួរទុកឱ្យខាងភាគីក្រុម ហ៊ុន យករថយន្ដរបស់ខ្លួនមកដឹកចេញនោះ ទេ
ពីព្រោះកន្លងទៅមានសេចក្ដីរាយការណ៍ មិនផ្លូវការជា ច្រើនថា ឧត្ដមសេនីយ៍យោធា
ផ្កាយ ៣ រូបនេះ តែងតែរកស៊ីដឹកទំនិញ គេចពន្ធពីបរទេស ចូលមកចែក
ចាយនៅក្នុងប្រទេសកម្ពុជា ៕
________________________
ផ្តល់សិទ្ធិដោយ៖ DAP
ផ្តល់សិទ្ធិដោយ៖ DAP