ក្មេងស្រីម្នាក់ ធ្លាក់ពីលើដើមព្រីង ស្លាប់
កណ្តាល: ក្មេងស្រីម្នាក់
បានធ្លាក់ពីលើដើមព្រីង បណ្តាលអោយស្លាប់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤
វេលាម៉ោង ៩៖១០នាទី នៅចំណុចដើមព្រីង ក្រោយផ្ទះឈ្មោះ ពៅ ពាង ភេទស្រី
នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថាជនរងគ្រោះ ឈ្មោះ តូ កញ្ញា ភេទស្រី
អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ
ជនរងគ្រោះខាងលើ បានមកពីសាលារៀនវិញដល់ផ្ទះ ម្តាយបបួល ទៅបេះព្រីង បានបន្តិច
ម្តាយមកផ្ទះមុន ដាំបាយបានមួយសន្ទុះ ស្រាប់តែក្មេងមកប្រាប់ថា
កូនធ្លាក់ពីលើដើមព្រីង ពេលនោះម្តាយហៅរថយន្ត ដឹកទៅមន្ទីពេទ្យកាល់ម៉ែត
ម្តាយបានប្រគល់ឲ្យគ្រូពេទ្រ ពិនិត្យ ពេលនោះពេទ្យថា ជនរងគ្រោះ
បានដាច់ខ្យល់ស្លាប់ហើយ ម្តាយក៏យកសពមក ផ្ទះវិញដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news.com