ឃើញគេទាស់គ្នា ចូលទៅឃាត់ ត្រូវគេកាប់រងរបួសធ្ងន់

5/30/2014 0 Comments A+ a-


cut sb
កណ្តាល: មានករណី អំពើហឹង្សា ដោយចេតនាមួយ បានកើតឡើង នៅវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិអន្លង់សាន្ដ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ដោយសារតែជនបង្កបាន កាប់ទៅលើ យុវជនម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ពេលចូលទៅឃាត់ កុំអោយឈ្លោះគ្នា។
មន្រ្តីនគរបាលមូលដ្ឋាន បានអោយដឹងថាជនរងគ្រោះឈ្មោះ កូ ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំ កើតហេតុ មុខរបរនេសាទ រងរបួសពោះ ដោយឡែក ជនសង្សយ័ ឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំកើតហេតុ មុខរបរនេសាទ ត្រូវបានឃាត់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ច ដកហូតបាន នូវវត្ថុតាងមួយចំនួន ដូចជាកាំបិតចុងស្រួច០១ និងកាំបិតចែត០១។ មន្រ្តី នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្សយ័បានផឹកស្រា ជាមួយឈ្មោះ មីន នាក់ម៉ាត ជនជាតិចាម និងជាមួយឈ្មោះ ឡន ជនជាតិខ្មែរ នៅផ្ទះរបស់ ឈុំ ស្រ៊ិម ភេទស្រី រួចនៅពេលកំពុងផឹកស្រា ជនសង្សយ័ក៍បានឈ្លោះ ប្រកែកគ្នាជាមួយឈ្មោះ មីន នាក់ម៉ាត ចំណែកជនរងគ្រោះនៅដេកអង្រឹងក្បែរនោះឃើញ សភាពមិនស្រួល ក៏ចូលទៅ ឃាត់ ភ្លាមនោះជនសង្សយ័បានទាញ កាំបិតរបស់ខ្លួន ចាក់ត្រូវជនរងគ្រោះតែម្ដងទៅ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការចាត់ការបន្តទៀត ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
______________
ផ្តល់សិទ្ទិដោយ៖dap-news.com