«​ស្រលាញ់​អ្វី​ដែល​មាន​ និង​ ផ្ដល់​សង្ឃឹម​​​ឲ្យ​ខ្លួន​ដល់​ទី​បញ្ចប់»​​

5/31/2014 0 Comments A+ a-

«លំបាក​​ប៉ុណ្ណា​​​ ក៏​កុំ​​បោះ​បង់​​អ្វី​ដែល​មាន​​ ត្រូវ​ស្រលាញ់ ​និង​ ​ផ្ដល់​​ក្ដី​សង្ឃឹម​ឲ្យ​ខ្លួន​ឯង​​ដល់​ទី​បញ្ចប់។ លើក​ទឹក​ចិត្ត​ខ្លួន​​​ ​ត្រូវ​សម្លឹង​មើល​អ្នក​លំបាក​ជាង​យើង ​ជា​​ជាង​​​​​​តូច​ចិត្ត​​​នឹង​​របស់​ខ្ពស់​ហួសហេតុ​​ដែល​យើង​គ្មាន​​ ទើប​ជា​សុភមង្គល​ផ្លូវ​​ចិត្ត​ដ៏​អាថ៌កំបាំង​ ដែល​មនុស្ស​​​អាច​​ធ្វើ​បាន»​​។ ​នេះ​ជា​អ្វី​ដែល សុជាតិ ​​និស្សិត​​ដ៏​​ក្រីក្រ​ម្នាក់​មក​ពី​ខេត្ត​ តាកែវ​ បង្ហោះ​​លើ​ Wall Facebook ​របស់​ខ្លួន​ អម​​ដោយ​រូប​ភាព​ស្ត្រី​​​​តំបន់​អាស៊ី​កណ្ដាល​​ពិការ​ដៃ​ជើង​ម្នាក់ កំពុង​​សូន​​រូប​​​នឹង​ធ្មេញ​​ដោយ​ក្ដី​អំណត់​​។
​ ចុះ​មិត្ត​អ្នក​អាន​​​យល់​យ៉ាងយ៉ាង​​​ចំពោះ​ សំដី​លើក​ទឹក​ចិត្ត ខ្លួន​ឯង ​របស់​​​និស្សិត​វ័យ​២២​ឆ្នាំ​ដែល​រាល់​​​​ថ្ងៃ​​ឆ្លៀត​លក់​ប៉េងប៉ោង​​យក​ លុយ​រៀន​​​ នៅ​ភ្នំពេញ​​រូប​នេះ? ​