ចេញពីខារ៉ា អូខេឌីយ៉ាម៉ង ខឹងស្រីស្នេហ៍ បាញ់ឡើងលើ ជាច្រើន គ្រាប់បណ្តាល ឲ្យសន្តិសុខ ម្នាក់ រងរបួសធ្ងន់ធ្ងរ ឃាត់ខ្លួនជនបង្ក ២នាក់
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល
មួយបាន កើត ឡើង ដោយសារ យុវជន ២នាក់ ជិះម៉ូតូ មួយគ្រឿង ចេញពីខារ៉ាអូ ខេ
ឌីយ៉ាម៉ង ស្ថិតនៅតាម បណ្តោយ ផ្លូវលេខ១៩៨៦
ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ខឹងស្រីស្នេហ៍ របស់ខ្លួន បានដកកាំភ្លើង
បាញ់ឡើង លើជាច្រើនគ្រាប់ បណ្តាលឲ្យសន្តិសុខម្នាក់រងរបួស ធ្ងន់ធ្ងរ
ហើយព្យាយាម បើករត់គេចខ្លួន ប៉ុន្តែត្រូវ សមត្ថកិច្ច មូលដ្ឋាន
តាមចាប់ខ្លួនជនបង្កបានភ្លាមៗ កាលពីវេលាម៉ោង ៣ នឹង ០០នាទី ទៀបភ្លឺថ្ងៃទី ១៨
ខែឧសភា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មាន
ពីសាក្សីដែលបានឃើញហេតុការណ៍ខាង លើនេះបានឲ្យដឹងថា មុនពេលមាន
ការផ្ទុះអាវុធខាងលើនេះគឺមានយុវជន ២នាក់បានដើរចេញពី ក្នុងបន្ទប់ខារ៉ាអូខេ
យីហោឌីយ៉ាម៉ង ។ ហើយពេល ចេញមកដល់កន្លែងផ្ញើម៉ូតូ យុវជនទាំង
២នាក់នោះបានទាស់ពាក្យ សម្តីគ្នាជាមួយនារី បម្រើការនៅក្នុងខារ៉ាអូខេ
ខាងលើនេះ ដោយមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីច្បាស់លាស់ឡើយ ។
ប៉ុន្តែបើតាមសាក្សីជាអ្នករត់ម៉ូតូ ឌុបនឹងរ៉ឺម៉កកង់បីនៅមុខខារ៉ាអូខេឌីយ៉ាម៉ង
ក្នុងពេលរាត្រីនោះដែរ បាននិយាយតៗគ្នាថា មូលហេតុដែលខ្មាន់ កាំភ្លើងទាំង
២នាក់ បាញ់បោះសេរីទាំងយប់អាធ្រាត្រ គឺបណ្តាលមកពីខឹង បបួលនារី
ខារ៉ាអូខេទៅដេកជាមួយ ខ្លួន មិនបាន ។ ក្នុងហេតុការណ៍ ផ្ទុះហេតុ
ការណ៍ខាងលើនេះគឺបានសង្កេតឃើញមានសន្តិសុខនៅក្នុងក្លឹបខារ៉ា
អូខេឌីយ៉ាម៉ងម្នាក់ បាន រង់របួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ព្រះកុសុមៈ។ ហើយខ្មាន់កាំភ្លើងទាំង២នាក់ ត្រូវបានសមត្ថកិច្ច
នគរបាលខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនបានជាក់ស្តែង
រួចបញ្ជូនកាន់អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ
ដោយពុំទាន់ស្គាល់អត្តសញ្ញាណជនប្រដាប់អាវុធទាំងនោះនៅឡើយទេ ៕
