ចុះចាប់ឈើប្រណិត ប៉ះចំឃ្លាំងមេ PM ខេត្ត កំពុងតែមានភាពចម្រូងចម្រះ ឆ្លើយដាក់គ្នា

4/02/2014 0 Comments A+ a-


មណ្ឌលគិរី៖ចាប់ឈើប៉េអឹម ករណីចាប់ឈើប្រណិត ដែលស្តុបទុកនៅឃ្លាំងរបស់មេបញ្ជាការ រងអាវុធហត្ថខេត្តម្នាក់ កំពុងកើតមាន​ក្តីមន្ទិលសង្ស័យពីសំណាក់មហាជនថា អាចនឹងមិនមានលទ្ឋិផលទេ ព្រោះថាឈើប្រណិតទាំងនោះត្រូវបាន​គេប្រើឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីកាងបទល្មើសខុសច្បាប់នេះ។ហេតុការណ៏ដែលមានភាពចម្រូង ​ចម្រា​ស​​នេះ​បានកើតឡើងនៅទីតាំងឃ្លាំងស្តុបឈើមួយក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន​មនោរម្យ​វេលាម៉ោង៥ល្ងាចថ្ងៃទី៣១ មិនា រហូតមកដល់ថ្ងៃទី១ មេសា ២០១៤ នេះគេ នៅមិនទាន់ឃើញឈើ​ប្រណិតសូម្បីមួយកំណាត់ណាត្រូវបានជំនាញមេព្រៃ ចាត់ការតាមផ្លូវនៅឡើយទេ។
ប្រភពពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើម្នាក់បាននិយាយថា​ ក្រោយពីរុករកឃើញទីតាំងស្តុបឈើប្រណិ​តខាងលើរួចមក កម្លាំងជំនាញបានឡោមព័ទ្ឋកន្លែងលាក់ឈើនោះ។ប្រភពបន្តថា បន្ទាប់ពីឡោមព័ទ្ឋទីតាំង​នោះបន្តិមក ស្រាប់តែមានការអន្តរាគម៏ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថា ឈើទាំងអ​ស់នោះគឺទុកសម្រាប់ធ្វើផ្ទះឲ្យមេនៅភ្នំពេញ។ លោកមេបញ្ជាការក៏បានធានាអះអាងថា ឈើទាំងអស់នោះមា​នការជាប់ពាក់ព័ន្ឋជាមួយអាវុធហត្ថ ដូច្នេះលោកសូមទទួលខុសត្រូវក្នុងការដឹកជញ្ជូនឈើទាំងនោះ ទៅឲ្យ ខណ្ឌរដ្ឋបាលព្រៃឈើដោយមិនឲ្យបាត់សូម្បីមួយកំណាត់។
លោកភោគ ចន្ឋី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ឈើទាំងអស់នោះគឺក្រុមហ៊ុន បានឲ្យលោកសម្រាប់ទុកសាងសង់ផ្ទះប៉ុណ្ណោះ ពុំមែនជាការជួញដូរអ្វីទេ។លោកបញ្ជាក់ថា ឥឡូវនេះឈើ ទាំងអស់នោះត្រូវបានលោកប្រគល់ជូនក្រុមហ៊ុនវិញហើយដើម្បីកុំឲ្យបានបញ្ហាតទៅទៀត។
ទោះជាយ៉ាងណាការស្រាយបំភ្លឺខាងលើនេះអាចគ្រាន់តែជា ពាក្យដោះសារយករួចខ្លួនមួយគ្រារប៉ុ​ណ្ណោះ ព្រោះថាបើគ្រាន់តែយកមកសាងសង់ផ្ទះចាំបាច់អីត្រូវធ្វើឃ្លាំងធំយ៉ាងនេះ ហើយផ្ទុកសុទ្ឋតែជាឈើ ប្រណិតថែមទៀត។មជ្ឈដ្ឋាននានាបានកំពុងរង់ចាំមើលថា តើករណីចុះចាប់ឈើដ៏ចម្រូងចម្រាស់នេះ នឹងមានលិទ្ឋផលបែបណា ព្រោះប៉ះសុទ្ឋតែអ្នកធំ៕
_______________________
ប្រភពព័ត៌មានពី៖ អ្នកយកព័តមានប្រចាំខេត្ត មណ្ឌលគីរី
លោក ជា សម្រិត ៖ Somrith Chea <cheasomrith6@gmail.com>
IMG_0018 IMG_0019 IMG_0020