ការស្វែងរក យន្តហោះ MH370 នៅក្រោមទឹក ជិតដល់ទីបញ្ចប់

4/26/2014 0 Comments A+ a-


finishផ្តល់សិទ្ទិដោយ៖dap-news.com
(ស៊ីអិនអិន)៖ យោងតាមទីភ្នាក់ងារ ព័ត៌មាន (CNN) ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹង ថា ការស្វែងរកជាបឋម ដោយឧបករណ៍ស្វែង រកក្រោមទឹក Bluefin-21 គឺជិតឈានដល់ ទីបញ្ចប់ហើយ។ ឧបករណ៍ sonar នេះត្រូវបានដាក់នៅក្រោមទឹក ក្នុងមហាសមុទ្រឥណ្ឌា បាន បិទបញ្ចប់បេសកកម្មទី១៤ របស់ខ្លួន ដែលអាជ្ញាធរ ផ្តោតទៅលើអ្វី ដែលពួកគេនឹងត្រូវ ធ្វើប្រសិនបើគ្មានលទ្ធផលអ្វីទទួលបាន ហើយដែល លទ្ធផលទំនង ហាក់ដូចជាដូច្នេះមែន ។
Bluefin បាន រុករកយឺតៗប្រមានជា ៩៥% នៃបាតមហាសមុទ្រនោះ។ កន្លងមក ការរុករក មិនបានរកឃើញតំរុយអ្វីទាល់តែសោះទាក់ទងនិងយន្តហោះម៉ាឡេស៊ី MH370។
ការស្មានទុកជាមុន មានការកើនឡើងខណៈពេលដែល តំណាក់កាលនៃការស្វែងរកនេះជិត ដល់ទី បញ្ចប់របស់ខ្លួនប៉ុន្តែអ្នកជំនាញបាននិយាយថា កត្តាមួយចំនួនដូចជាជំរៅនិងដីនៃតំបន់ ដែលកំពុងស្វែងរក វាមិនអាចឲ្យយើង បញ្ចប់បេសកកម្មរបស់ ត្រឹមតែមួយថ្ងៃឬក៏មួយសប្តាហ៍ ទៀតនោះទេ។