រថយន្តដឹកខ្សាច់ ដាច់ហ្រ្វាំង រអិលកិនរថយន្ត ៦គ្រឿង សំណាងគ្មាន អ្នករងរបួស

4/26/2014 0 Comments A+ a-

los carផ្តល់សិទ្ទិដោយ៖dap-news.com
ព្រះសីហនុ៖ រថយន្តដឹកខ្សាច់មួយគ្រឿង បានដាច់ ហ្រ្វាំងពេលកំពុងឡើងចំណោទយាយម៉ៅពេជ្រនិល លើកំ ណាត់ផ្លូវជាតិលេខ រអិលថយក្រោយកិនរថយន្ត៦គ្រឿងបន្តបន្ទាប់គ្នា តែសំណាងល្អមិនបណ្តាលឲ្យអ្នកដំណើរ ណាម្នាក់រងរបួសនោះទេ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោងប្រហែល១០ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្បែរព្រំប្រទល់ខេត្តព្រះសីហនុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចេញទៅអន្តរាគមន៍ និងយករថយន្តរងការខូចខាតទាំងអស់ទៅរក្សាទុក ដើម្បីដោះ ស្រាយទៅតាមផ្លូវច្បាប់៕