ខឹងប្ដីមិត្តភក្តិពូកែវាយប្រពន្ធ ពេកយកដុំថ្មវាយរបួសដេរ៧ថ្នេរ
ជនរងគ្រោះដែលត្រូវមិត្តភក្តិរបស់
ប្រពន្ធវាយបណ្ដាលឲ្យបែកក្បាលដេរ៧ថ្នេរនោះ ឈ្មោះ គឹម សម្បត្តិ
ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់
ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ ចំណែកជនបង្កឈ្មោះ ស្រីម៉ៅ ហៅរ៉ាម៉ី
មានស្រុកកំណើតនៅខេត្តកោះកុង
ស្នាក់នៅជាមួយនឹងជនរងគ្រោះហើយជនបង្កត្រូវជាមិត្តភក្តិរបស់
ប្រពន្ធជនរងគ្រោះ ។
បើតាមប្រភពពត័មានបានអោយដឹងថា៖
ជនបង្កនឹងប្រពន្ធជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នាកាលនៅធ្វើការ
នៅប្រទេសម៉ាឡេស៊ី លុះពេលត្រឡប់មកដល់ស្រុកខ្មែរ
ជនបង្កក៏បានសុំផ្ទះរបស់ជនរងគ្រោះស្នាក់នៅដើម្បីរៀនភាសាកូរ៉េ
។
ពេលដែលស្នាក់នៅជាមួយគ្នាប្រពន្ធជនរង
គ្រោះបានខ្ចីលុយរបស់ជនបង្កចំនួន៥០០ដុល្លា
ហើយខ្លួនក៏ពុំដែលទាវិញដែរព្រោះគិតថាមិត្តភក្តិគ្មានលុយ
លុះពេលដែលរស់នៅជាមួយគ្នាដូចបងដូចប្អូន
ហើយឃើញប្ដីរបស់មិត្តភក្តិមិនធ្វើការអ្វីថែមទាំងពូកែរករឿង
ប្រពន្ធនឹងវៃប្រពន្ធទៀតនោះ
ធ្វើអោយជនបង្កខឹងយ៉ាងខ្លាំងហើយបានស្តីប្រដៅជនរងគ្រោះដូច
បងប្អូន តែជនរងគ្រោះបែជាខឹងនឹងជនបង្ក ។
ជនបង្កបាននិយាយថា
បើសិនជាមិនខំរកស៊ីដើរតែលេងអញ្ចឹងរកលុយដែលជំពាក់៥០០ដុល្លា
នោះមកសងមក។
ពេលដែលបានលឺជនបង្កទាលុយបែបនេះជនរងគ្រោះខឹងយ៉ាងខ្លាំងក៏ទាស់
ពាក្យសម្តីគ្នាទៅវិញទៅមក រហូតជនរងគ្រោះនិយាយថា
បើចង់ឲ្យសងលុយយកដុំថ្មវៃក្បាលយើងមក ។
ពេលដែលជនរងគ្រោះបញ្ជោះបែបនេះជនបង្កក៏បានយកដុំថ្មវៃក្បាលជន
រងគ្រោះបណ្ដាលឲ្យបែកក្បាលឈាមហូរ
ហើយក៏ត្រូវសាច់ញាត្តិយកទៅមន្ទីពេទ្យត្រូវបានពេទ្យដេរចំនួន៧
ថ្នេរ ។
ករណីខាងលើនេះសមត្ថកិច្ចកំពុងតែសាកសួរជនបង្ករពីមូលហេតុដែលបានកើតឡើង ៕
- ប្រភពពីនគរវត្ត