បុរស​ម្នាក់​ត្រូវ​ម៉ាស៊ីន​ បោក​ស្រូ​វស្រូប​ចូលកិនខ្ទេចខ្លួន

4/26/2014 0 Comments A+ a-

ខេ​ត្ដ​កំពង់​ចាម​ ​៖ បុរស​ម្នាក់​ស្លាប់​ដោយសារ​ម៉ាស៊ីន​បោក​ស្រូ​វ​ ខ​ណៈ​បោះ​កណ្ដាប់​ស្រូ​វ​ ចូល​ម៉ាស៊ីន​ ​ហើយ​ត្រូវ​ម៉ាស៊ីន​ស្រូប​ចូល​ទាំង​ខ្លួន​ស្លាប់​ខ្ទេច​សាកសព​មួយ​រំពេច​ ​។ករណី​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​៥និង​៤០នាទី​ព្រលប់​ ​ថ្ងៃ​ទី​២៥ ខែ​មេ​សា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​ភូមិ​ពោធិ៍​ ​ឫស្សី​ ​ឃុំ​ត្រប់​ ​ស្រុក​បា​ធា​យ​ ​ខេ​ត្ដ​កំពង់​ចាម​ ​។
អធិការ​ស្រុក​បា​ធា​យ​លោក​ ​សំ​ ​ណា​ល់​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ​ ​ណើ​រ​ ​ណូ​យ​ ​អាយុ​២៩ឆ្នាំ​ ​រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​មាន​មុខ​របរ​ជា​កសិករ​ ​។
លោក​អធិការ​បាន​ប​ន្ដ​ថា​ ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សម្រេច​បូជា​ក្រោយ​ពេល​កើត​ ហេតុ​ ​ដោយសារ​ ​ថា​ ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ម៉ាស៊ីន​កិន​ស្រូ​វ​កៀប​កិន​កម្ទេច​មើល​រូប​ រាង​កាយ​ស្ទើរ​មិន​ស្គាល់​ ​។
តាម​សាក្សី​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​បាន​យក​កណ្ដាប់​ស្រូ​វ​បោះ​ចូល​ទៅ​ក្នុង​ម៉ា​ស៊ី​ ​បោក​ស្រូ​វ​ដូច​រាល់​ដង​ ​ពេល​នោះ​ស្រាប់តែ​ជ្រុល​ដៃ​ចូល​ម៉ាស៊ីន​ ​ក៏​ត្រូវ​បាន​ម៉ាស៊ីន​ស្រូប​ទាំង​ខ្លួន​ចូល​ទៅ​ខាង​ក្នុង​ ​ក្បាល​បោក​ស្រូ​វ​បណ្ដាល​ឱ្យ​កិន​ខ្ទេច​ស្លាប់​ភ្លា​មៗ​តែ​ម្ដង​ ​។
ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ​គ្រា​ដែល​មាន​ការ​រន្ធត់​ក្នុង​ហេតុ​ការណ៍​ដែល​មិន​ធ្លាប់​ឃើញ​ ​និង​ជួប​ប្រទះ​ដូច្នេះ​ ​។
នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេ​សា​ ​ឆ្នាំ​២០១៤ ក្រុម​គ្រួសារ​បាន​ប្រា​រ​ព្វ​ធ្វើ​បុណ្យ​បញ្ជូន​កុ​ស​ល្យ​ដល់​ជន​រង​គ្រោះ​ បន្ទាប់​ពី​ ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​បូជា​នា​ពេល​យប់​ថ្ងៃ​កើត​ហេតុ​ ​។
គួរ​រំលឹក​ថា​ ​ករណី​ស្រ​ដៀង​គ្នា​នេះ​ ​មិន​មែន​ទើប​នឹង​មាន​ជា​លើក​ជា​១នោះ​ទេ​ ​គឺ​បាន​កើត​ឡើង​ជា​ញឹ​ប​ញាប់​ហើយ​ ​មិន​ថា​ ​ម៉ាស៊ីន​បោក​ស្រូ​វ​និង​ម៉ាស៊ីន​ ​កិន​ស្រូ​វ​នោះ​ទេ​ ​ដែល​បាន​សម្លាប់​មនុស្ស​ ​និង​ធ្វើ​ឱ្យ​មាន​របួស​ដាច់​ដៃ​ ​ជើង​ ​សូ​ម្បី​តែ​ម៉ាស៊ីន​បំបែក​ដី​ឥដ្ឋ​ដើម្បី​ធ្វើ​ឥដ្ឋ​ក៏​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​និង​​របួស​ផង​ដែរ​ ​។ បញ្ហា​ទាំង​អស់​នេះ​ត្រូវ​ ​បាន​គេ​និយាយ​ថា​ ​បណ្ដាល​មក​ពី​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​កិច្ច​ការងារ​របស់​​ពួក ​គេ​ ​៕
ប្រភពពី នគរវត្ត