ជិះម៉ូតូបញ្ច្រាស ស្លាកសញ្ញា បុកគ្នា ស្លាប់ម្នាក់
កណ្តាល ៖
គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង ២២និង
៥០នាទីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៤ តាមបណ្តោយ ផ្លូវលេខ២ ខាងជើងខារ៉ាអូខេ
មហាអង្គរ ក្នុងភូមិដើមគ សង្កាត់ដើម មៀន ក្រុងតាខ្មៅ
បណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ
មានម៉ូតូ ម៉ាកសង់កូរ៉េ សេ១០០ ពណ៌ត្រួយចេក ពាក់ ស្លាកលេខ ចាស់ ធ ៦៤៤០
បើកបរ ដោយឈ្មោះ ជ្រឹង ចាន់ ភេទប្រុស អាយុ៥១ឆ្នាំ ភូមិកោះថ្មី
ឃុំព្រែកតាឌួង ស្រុកកោះធំ ខេត្តកណ្តាល បើកក្នុង ទិសដៅបញ្ច្រាស់
ផ្លាកសញ្ញាហាមឃាត់ ពីត្បូងទៅជើង រួចបត់ឆ្វេង ខណៈនោះ បានបុកជាមួយ ម៉ូតូម៉ាក
ស្មាក់១១០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ1BU-3384 អ្នកបើកដោយឈ្មោះបែល
គឹមហាក់ ភេទ ប្រុស អាយុ១៧ឆ្នាំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល ។
ប្រភពព័ត៌មានបានបន្តថា
ក្រោយជួបគ្រោះថ្នាក់ចរាចរនេះ កម្លាំងបានបញ្ជូនម្ចាស់ម៉ូតូសង់កូរ៉េ ដែលរង
របួសធ្ងន់ទៅមន្ទីរពេទ ប៉ុន្តែដោយសារស្ថានភាពធ្អន់
ជនរងគ្រោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យពេលជិតភ្លឺ តែម្តង ។
បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចរក្សាទុក ដើម្បីរង់ចាំធ្ចើការ ដោះស្រាយគ្នាពេល ក្រោយ ៕
