ជើងហោះហើរ MH004 របស់អាកាសចរណ៍ម៉ាឡេស៊ី ត្រូវកំណត់ឡើងវិញ ដោយសារបញ្ហាបច្ចេកទេស
ផ្តល់សិទ្ទិដោយ៖dap-news.com
កូឡាឡាំពួរ៖ ជើងហោះហើរ MH004 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានគេកំណត់វេលាហោះហើរជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែបញ្ហាបច្ចេកទេស។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង ពីខាងក្រុមអាកាសចរណ៍ ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងធ្វើដំណើរដែលនឹងចេញដំណើរទៅក្រុងឡុងដ៍ វេលាម៉ោង ១០៖១០នាទីព្រឹក ត្រូវបានពន្យាពេលហើយ ដោយសារមូលហេតុសុវត្ថិភាព។
ក្រុមហ៊ុនបន្តថា «សុវត្ថិភាពរបស់អ្នកដំណើរ ជាអាទិភាពខ្ពស់របស់ក្រុមហ៊ុន ហើយការដូរពេលវេលានេះ ជារឿងចាំបាច់ដើម្បីសម្រួល ការងារនៅលើយន្តហោះ»។ ជើងហោះហើរនេះ ត្រូវប្តូរទៅចេញដំណើរនៅម៉ោង ២៖១៥ល្ងាចថ្ងៃដដែលវិញ៕