ប្ដីជាប់ពន្ធនាគារទុកកូនឱ្យ ប្រពន្ធថែរក្សាញៀនល្បែងរត់ ចោលកូនអាយុ២ឆ្នាំនិងអាយុ៤ខែ
លោសែម វីរៈ មេភូមិក្បាលកោះ និយាយថា ក្មេងប្រុសស្រីដែលម្ដាយរត់ ចោលនោះ ទី១-ឈ្មោះស៊ី ផាតឌី ភេទ ប្រុស អាយុ២ឆ្នាំ និងទី២-ឈ្មោះស៊ីផាត ស្រីណុច អាយុ៤ខែ ។
លោកបន្ដថាម្ដាយដែលរត់ចោល កូនឈ្មោះនឹង ស៊ីហា អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដក្រៅពីលេងល្បែង ចំណែក ប្ដីឈ្មោះអ៊ុំ ស៊ីផាត អាយុ៣០ឆ្នាំ រស់នៅភូមិខាងលើ ។
លោកបញ្ជាក់ថា ចំពោះក្មេងស្រី អាយុ៤ខែក៏មានជំងឺប្រចាំកាយទៀត ខណៈឪពុកក្មេងទាំងពីរនាក់នេះជាប់ពន្ធ នាគាធនាគារនៅខេត្ដបន្ទាយមានជ័យ ដោយសារតែសេពថ្នាំញៀន។
លោកមេភូមិបានឱ្យដឹងថានៅពេលប្ដីជាប់ពន្ធនាគារម្ដាយក្មេកខាង ប្ដីបានឱ្យ ប្រាក់១ពាន់បាតឱ្យស្ដ្រីជាប្រពន្ធដើម្បីយក ទៅសួរទុក្ខប្ដីនៅក្នុងពន្ធនាគារបែរជា ស្ដ្រីរូបនេះយកប្រាក់រត់ចោលកូនដោយ គេដឹងថាគេចទៅលេងល្បែងស៊ីសងទុក កូនតូចឱ្យនៅជាមួយអ្នកជិតខាង ។
លោកបន្ថែមថាក្មេងទាំង២នាក់នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានអង្គការសង្គមកិច្ច អង្គការដំណក់ទឹកនិងក្រុមអ្នកសារ ព័ត៌មានអាស៊ានជួយឧបត្ថម្ភដើម្បីយក ក្មេងស្រីអាយុ៤ខែទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ចំពោះ យាយក្មេងប្រុសស្រីទាំងពីរនាក់ដែល ត្រូវម្ដាយបង្កើតខាងឪពុកក្មេងនេះគាត់មិនយកចឹញ្ចឹមឡើយព្រោះ គាត់ស្អប់កូនប្រសារញៀនថ្នាំនិងល្បែងចិត្ដអប្រិយណាមួយមានជីវភាព ក្រីក្រជាប់រវល់រកស៊ី ៕
________________
ប្រភពពីនគរវត្ត
