ស្ទាវស្រីជនជាតិ វៀតណាមម្នាក់ ត្រូវនគរបាលឃាត់ខ្លួន សង្ស័យលួច កាបូបលុយ អ្នកលក់ខោអាវ

4/11/2014 0 Comments A+ a-


Hong-0237ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាស្ទាវស្រី ជនជាតិវៀតណាម ត្រូវនគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី៣ ឃាត់ខ្លួនក្រោយពី ជនសង្ស័យរូបនេះ បានលួចកាបូបស្ពាយ ដាក់លុយ ពីនារីរងគ្រោះ ជាអាជីវករលក់ខោអាវម្នាក់ នៅក្នុងផ្សារ សាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៤ នៅចំនុចក្នុងផ្សារសាមគ្គី តូបលេខ២១ និង២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ជនសង្ស័យរូបនោះឈ្មោះ យ៉ាំ ទ្រីហុង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រុកកំណើតនៅប្រទេសវៀតណាម ចំណែកជនរងគ្រោះឈ្មោះ កៅ សិទ្ធីលក្ខិណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់ផ្ទះលេខ ៤៩ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
តាមសំដីរបស់ស្រ្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ បានឃើញជនសង្ស័យ និង ក្មេង ប្រុសម្នាក់ទៀតអាយុប្រហែល៥ ទៅ៦ឆ្នាំ បានដើរមកកាន់តូបរបស់គាត់ ក្នុងបំណងមកទិញខោអាវ ដោយក្មេងស្រីសង្ស័យបានសួររកខោអាវយកមកលរមើល។ ដោយមានភាពអ៊ូអរ និងរញ៉េរញ៉ៃ ស្ត្រីរង គ្រោះ បានដោះកាបូបស្ពាយ ទុកចោលហើយក៏បានភ្លេចខ្លួន ក៏ត្រូវក្មេងប្រុស ដែលមកជា មួយជន សង្ស័យលួច យកទៅបាត់ ដោយក្នុងកាបូបមានលុយខ្មែរ និងលុយដុល្លារ សរុបប្រមាណជាង៥០០ដុល្លារ កាតធ្វើការចំនួនមួយ និងកាតដកប្រាក់អេធីអឹមផងដែរ ។
ក្រោយពីជនរងគ្រោះដឹងថា បាត់កាបូប ពេលនោះជនសង្ស័យ ដែលជាក្មេងស្រីស្ទាវ ជនជាតិវៀត ណាមខាងលើ ក៏បំរុងនឹងរត់ ចៃដន្យក៏ត្រូវម្ចាស់តូបឃាត់ជាប់ រួចហើយបានយកមកប៉ុស្តិ៍ ដើម្បីសាកសួរ។ នៅពេលដែលយកក្មេងស្រីសង្ស័យ មកដល់ប៉ុស្តិ៍ គឺមិនបានសារភាពថា ខ្លួនបានយកកាបូប របស់ជន រងគ្រោះទេ ។ ប៉ុន្តែដោយមានសាក្សីគ្រប់គ្រាន់ និងការឆ្លើយបំភ្លឺ ពីសាក្សីរួចមក នគរបាលប៉ុស្តិ៍ផ្សារ ដេប៉ូ ទី៣ បានសម្រេចកសាងសំណុំរឿង បញ្ចូនទៅនគរបាលខណ្ឌ ចាត់ការបន្ត ៕

________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday