បង្ក្រាបក្រុមចោរប្លន់, គាស់បានកាំភ្លើងវែងខ្លី៣ដើម នៅស្រុកកំពង់ត្របែក
បើតាមលោកកុយសុភាពនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគបាលខេត្តស្វាយរៀងបានឲ្យដឹងថាសមត្ថកិច្ចខេត្តទាំងពីរស្វាយរៀងនិងព្រៃវែងការចុះស្រាវជ្រាវបង្ក្រាបបក្ខពួកក្រុមចោរប្លន់និងរកឃើញអាវុធ៣ដើមដែលកប់នៅក្នុងដីក្នុងនោះកាំភ្លើងវែង២ដើមនិងកាំភ្លើងខ្លី១ដើមកប់ក្នុងដី។កាំភ្លើងនេះគឺក្រុមចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៤នៅចំណុចភូមិពោនកកឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងនិងជាប់ពាក់ព័ន្ធករណីប្លន់ជាច្រើនលើកនៅភូមិសាស្ត្រក្នុងស្រុកស្វាយជ្រុំនិស្រុកកំពង់ត្របែក។
លោកបន្តថាក្រុមចោរប្លន់ដែលប្រើប្រាស់អាវុធចំនួន៣ដើមធ្វើសកម្មភាពប្លន់កន្លងមកមាន១ឈ្មោះ នៅ ស័រ ជាមេខ្លោង, ២. ងិន ថា , ៣.នុត ថង , ៤. គង់ មករា , ៥.ថោងយា។ជនសង្ស័យទាំង៥នាក់នេះមានទីលំនៅភូមិក្រូចឃុំជាងដែកស្រុក កំពង់បែក។
លោក កុយ សុភាព បានបន្តទៀតថាក្នុងចំណោមក្រុមបក្ខពួកចោរប្លន់ខាងលើនេះគឺសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួន ឈ្មោះ ថោង យានិងបានបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់រួចហើយ។រីឯក្រុមបក្ខពួកចោរប្លន់ចំនួន៤នាក់ទៀតកំពុងស្វែងរកចាប់ខ្លួនបន្ត៕M/c
ប្រភពពី CEN
