ជនដៃដល់​ដែល​កាប់​គ្នា​ស្លាប់​ ពេល​រាំ​ធុងបាស់​ក្នុង​ពិធី​ឡើង ​គេហដ្ឋាន​ថ្មី​ប៉ូលិស​ចាប់ខ្លួនបាន​ម្នាក់​

4/10/2014 0 Comments A+ a-


10253953_1537179719841739_3465470460953910675_nកំពង់ឆ្នាំង: ជនដៃដល់ ​ដែល​បាន​វាយ និង កាប់​ទៅលើ​បុរស​ម្នាក់ បណ្តាលអោយ​ស្លាប់ កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ ស្រុក​បរិបូរណ៍ ត្រូវ​សមត្ថកិច្ច​ប៉ូលីស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ប៉ូលីស​ស្រុក​បរិបូរណ៍ ចាប់ខ្លួនបាន​ម្នាក់​ហើយ កាលពី​រសៀល​ថ្ងៃទី​១០ មេសា​នេះ ។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​គិត គៀត ភេទ​ប្រុស អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​
​គួ​រំលឹកថា បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែងកើតហេតុ និង មាន​មនុស្ស​មួយចំនួនទៀត​បាន​រង​របួស បន្ទាប់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​ជនរងគ្រោះ​និង ភាគី​ម្ខាង​ទៀត កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​៨​ខែមេសា ឆ្នាំ​២០១៤ នៅ​ភូមិ​សេរី ឃុំ ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។
​ជនរងគ្រោះ​នៅក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ឈ្មោះ​លន់ ឈួន ហៅ​លប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា  នៅក្នុង​ថ្ងៃកើតហេតុ​នោះ​ក្រុមគ្រួសារ​លោក​ភួង ហ៊ិ​ន នៅក្នុង​ភូមិ​សេរី ឃុំ​ខុន​រ៉ង បាន​ប្រារព្វ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​នៅវេលា​យប់ ក៏មាន​ចាក់ធុងបាស់​រាំលេង​កំសាន្ត​ផងដែរ ។​
​ជនសង្ស័យ​បានបញ្ជាក់​ថា ក្នុងពេល​រាំលេង​នោះ ខ្លួន​បាន​រាំ​ប៉ះ​ជើង​ឈ្មោះ​លន់ ឈួន ( ជនរងគ្រោះ ) ក៏បង្ករ​ជា​ជម្លោះ​ឡើង ។ ការ​វាយ​គ្នា​ក្នុងពេលនោះ​មាន​៣​លើក ដែល​លើក​ទី​១ វាយ​គ្នា​ក្នុង​វង់រាំ​តែ​ត្រូវគេ​ឃាត់ លើក​ទី​២​វាយ​គ្នា​នៅ​ខាងក្រៅ​វង់​ត្រូវគេ​ឃាត់​ទៀត​ និង​លើក​ទី​៣​វាយ​គ្នា​នៅ​វាលស្រែ ចម្ងាយ​ពី​វង់រាំ​ប្រហែល​១០០​ម៉ែត្រ  ដោយ​រូបគេ​បាន​យក​ពូថៅ​គប់​ទៅលើ​ឈ្មោះ​លន់ ឈួន​បណ្តាលអោយ​ត្រូវចំ​បំពង់ក​៕R/L

ប្រភពពី CEN