បញ្ចូល​ហ្គា​ល​ខ្វះ​បច្ចេកទេស​ បណ្តាលឲ្យ​ផ្ទុះ​ម្ចាស់​ផ្ទះ ​រង​របួស​ស្រាល​

4/25/2014 0 Comments A+ a-

ខេត្ត​បន្ទាយ​មាន​ ជ័យ​ ​៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​នគរវត្ត​ដឹង​តាម​ ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​នេះ​ថា​ ​កាល​ពី​វេលា​ម៉ោង​៤និង​៤០នាទី​រសៀល​ ​ថ្ងៃ​ទី​២៥ ខែ​មេ​សា​ ​ឆ្នាំ​២០១៤ នៅ​ត្រង់​ចំណុច​ផ្លូវ​កែង​ក្នុង​ភូមិ​ទួល​ ​ពង្រ​ ​ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​មាន​ករណី​ផ្ទះ​ធុង​ហ្គា​ស​ ​ដោយសារ​ការ​បញ្ចូល​ខ្វះ​បច្ចេកទេស​ ​ប​ណ្តា​ល​ឲ្យ​ម្ចាស់​ផ្ទះឆេះផ្ទះតែម្តង​ ​។
ផ្ទះ​ដែល​ឆេះ​សង់​ ពី​ថ្ម​ ​ឈើ​លើ​ ​មាន​ម្នាស់​ឈ្មោះ​ ​ក្រូច​ ​ភី​រ៉ុ​ម​ ​អាយុ​ក​៣៩ឆ្នាំ​ ​រង​បួស​ធ្ងន់​ ​និង​ប្រ​ព្ធន​ឈ្មោះ​ ​មឿ​ន​ ​រស់​នៅ​ ​មិន​បាន​រង​បួស​ឡើយ​ ​ព្រោះ​គាត់​នៅ​ភូមិ​ខ្លា​ងាប់​ ​ឃុំ​ទួល​ពង្រ​ ​ស្រុក​ម៉ា​ឡៃ​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ព​ទ្យ​បង្អែក​ ​ស្រុក​ម៉ា​ឡៃ​ ​។នគរវត្ត