អ.ហខេត្តស្ទឹងត្រែងឃាត់ ខ្លួនជនជាតិឡាវម្នាក់រួមនឹង ថ្នាំញៀនជាង១គីឡូក្រាម
ខេត្ត
ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថប្រចាំស្នាក់ការ៧៤៨
នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
ស្ថិតក្នុងភូមិណាអូង ឃុំស្រែប្ញស្សី ស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនជាតិឡាវម្នាក់
និងថ្នាំញៀនប្រភេទហ្វេតំហ្វេតាមីនទឹកកកមួយកញ្ចប់ធំ ។
បើ
តាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា
ការឃាត់ខ្លួនជនជាតិឡាវនេះបានធ្វើឡើងនៅម៉ោង៩និង៤៥នាទីព្រឹក
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នៅចំណុចវាលប៉ារ៉ា
ស្ថិតក្នុងភូមិ-ឃុំខាងលើ ។ ក្នុងការឃាត់ខ្លួន
កម្លាំងកងរាជអាវុធហត្ថដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកប្រមាណ
ប្រហែលជាង១គីឡូក្រាម ។ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ
ស៊ុម វាំង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប៉ាក់សង
ស្រុកសងខន ខេត្តសុវណ្ណ ប្រទេសឡាវ ។ បច្ចុប្បន្ន
ជនសង្ស័យត្រូវបានមកទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែង
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ប្រភព ពីនគរវត្ត
