នារី​វ័យក្មេង​ទំនង​ត្រូវ​ថ្នាំ​សណ្ដំ​​​ ឬ​បែក​ថ្នាំ​ញៀន​នៅ​មុខ​ ផ្ទះសំណាក់​ព្រឹក​មាន​ល្ងាច​មាន​

4/25/2014 0 Comments A+ a-

ភ្នំពេញ​ ៖​ នារី​វ័យក្មេង​ម្នាក់​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ ឃើញ​អង្គុយ​សំកុក​មិន​និយាយ​ស្ដី​អ្វី​ទាំង​ អស់​ បើ​ទោះបី​អ្នក​ឃើញ​សកម្មភាព​នេះ​ បាន​ព្យាយាម​សួរនាំ​យ៉ាងណា​ក្ដី​ គឺ​នាង​មិន​និយាយ​តបត​ក្រៅពី​ធ្វើ​ក្បាល​ងឺ​ងើៗ​ នោះ​ឡើយ​ ។​
​ករណី​នេះ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤​ ខែ​មេ​សា​ ឆ្នាំ​២០១៤​ នៅ​មុខ​ផ្ទះសំណាក់​ ព្រឹក​មាន​ល្ងាច​មាន​ ស្ថិត​នៅ​ផ្លូវ​លេខ​៣២​ កែង​១៤៣​ ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​ ៧​មក​រា​ ខណៈ​ដែល​គេ​ឃើញ​នាង​អង្គុយ​ ឱបក្បាលជង្គង់​ដោយ​មិន​និយាយ​ស្ដី​អ្វី​ ទាំងអស់​ ។​
​បើ​តាម​ អ្នក​ឃើញ​សកម្មភាព​នេះ​ បាន​ដាក់់​ការ​សង្ស័យ​ថា​ ទំនងជា​នារី​រូប​ នេះ​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​រួច​យក​មក​ដេក​ ក្នុងផ្ទះ​សំណាក់​ ហើយ​ក្រោយមក​បុរស​ កំហូច​បាន​ចាកចេញ​ចោល​នាង​ ដោយ​ ទុក​នាង​ឱ្យ​នៅ​តែ​ម្នាក់ឯង​យ៉ាង​ដូច្នេះ​ ។​
​ប្រភព​ ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ឃើញ​សកម្មភាព​ នារី​វ័យក្មេង​អង្គុយ​សំកុក​នៅ​មុខ​ផ្ទះ​ សំណាក់​យ៉ាង​ដូច្នេះ​មាន​បុគ្គលិក​ផ្ទះ​ សំណាក់​យីហោ​ព្រឹក​មាន​ល្ងាច​មាន​ទៅ​ សួរនាំ​នាង​តើ​នាង​ទៅ​ណា​មក​ណា​ និង​ មាន​ទីលំនៅ​ឯណា​?​ ក៏​ប៉ុន្ដែ​បើ​ទោះបីជា​ បុគ្គលិក​ផ្ទះសំណាក់​រូប​នេះ​ព្យាយាម​សួរ​ នាំ​ម្ដង​ហើយ​ម្ដងទៀត​ក្ដី​ក៏​នារី​វ័យក្មេង​ ម្នាក់​នេះ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​ក្រៅ​ ពី​ធ្វើ​ក្បាល​ងីងើ​ដូច​ជា​មនុស្ស​គ​ ។​
​ប្រភព​ ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​សួរនាំ​មិន​បាន​លទ្ធផល​បុគ្គលិក​ ផ្ទះសំណាក់​ខាងលើ​ដាក់​ការ​សង្ស័យ​ថា​ នាង​ត្រូវ​ចាញ់បោក​គេ​យក​មក​ដេក​នៅ​ ផ្ទះសំណាក់​តាម​រយៈ​ដាក់​ថ្នាំ​សណ្ដំ​ ទើប​ ក្រោយមក​បុគ្គលិក​រូប​នេះ​បាន​សម្រេច​ ចិត្ដ​នាំ​នាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ដើម្បី​ឱ្យ​សមត្ថកិច្ច​សួរនាំ​បន្ដ​ ។​
​នៅ​ពេល​ ដែល​សមត្ថកិច្ច​សួរនាំ​ នារី​ រូប​នេះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមត្ថកិច្ច​នោះ​ដែល​នេះ​ធ្វើ​ឱ្យ​ សមត្ថ​ កិច្ច​រឹតតែ​ហួសចិត្ដ​ខ្លាំង​ណាស់​ ។​
​ទោះ​យ៉ាងណា​សមត្ថ​កិ​ិ​ ច្ចនឹង​អាច​សាក​ សួរ​នាង​ជា​បន្ដ​ទៀត​នៅ​ពេល​ណា​ដែល​ នាង​មាន​ស្មារតី​នឹងនរ​ឡើង​វិញ​ បន្ទាប់​ពី​ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​នាង​ទំនងជា​“​បែក​ថ្នាំ​ញៀន​”​ទៅ​វិញ​នោះ​ ៕