ស្រឡាញ់គ្នា និងធ្លាប់ឡើង ផ្ទះសំណាក់ ទីបំផុត បងជាប់ខ្នោះ ដោយសារ យាយអូន
កណ្ដាល ៖ យុវជនម្នាក់ មុខរបរជាអ្នក រត់រ៉ឺម៉ក ត្រូវយាយសង្សាររបស់ខ្លួន ប្ដឹងសមត្ថកិច្ច ឱ្យឃាត់ខ្លួន ដោយចោទប្រកាន់ថា បាននាំចៅរបស់គាត់ទៅរួមភេទ ហើយពេលខ្លះ ដាច់យប់ ប៉ុន្ដែជនសង្ស័យ បានសារភាពថា ខ្លួននិងសង្សារ ស្រឡាញ់គ្នាដោយស្ម័គ្រចិត្ដ ហើយក៏ធ្លាប់ឡើងដេកផ្ទះសំណាក់ជាច្រើន លើកមកហើយដែរ តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៤កន្លងទៅ ។
មន្ដ្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង របស់សាច់ញាតិខាងក្មេងស្រីរួចមក កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនយុវជនរូបនេះ យកមកសួរនាំ ហើយកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ បើទោះបីដឹងថា ពួកគេទាំងពីរនាក់ស្រឡាញ់គ្នា និងព្រមដេកជាមួយគ្នា ដោយ ស្មគ្រ័ចិត្ដរៀងៗខ្លួនក៏ដោយនោះ ព្រោះតែខាងស្រី គឺ មានអាយុទើបតែ១៣ឆ្នាំ ។
មន្ដ្រីនគរបាលក្រុងតាខ្មៅ បាននិយាយថា យុវជនដែលត្រូវឃាត់ខ្លួនខាងលើនេះ ឈ្មោះ សូទី សូអ៊ី អាយុ២០ឆ្នាំ មុខរបរជា អ្នករត់រ៉ឺម៉ក រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល រីឯក្មេងស្រី ដែល សាច់ញាតិអះអាងថា ជាជនរងគ្រោះនោះ ឈ្មោះ ប វ ច អាយុ១៣ឆ្នាំ រស់ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរជាសិស្សសាលា ។
ក្រោយពីបានសាកសួរពួកគេទាំងពីរនាក់ ទើបដឹងដំណើររឿងថា ដោយសារតែស្រឡាញ់គ្នា ដោយស្ម័គ្រចិត្ដ ពួកគេក៏បានដឹកដៃចូលរួមភេទនៅ ផ្ទះសំណាក់ យីហោ ២២២ ក្នុងក្រុងតាខ្មៅ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែមីនា ឆ្នាំ២០១៤ ដោយពេលនោះ ពួកគេបានរួមភេទចំនួន២ដង ។ លុះរំលងបានពីរទៅបីថ្ងៃ ពួកគេ ក៏បានឡើងផ្ទះសំណាក់ម្ដងទៀត ដោយរួមភេទបានបីដង ហើយរំលងបានពីរថ្ងៃទៀត រួមភេទបានពីរដង សរុបទាំងអស់ចំនួន៧ ក្នុងរយៈពេល៤-៥ថ្ងៃ ។
សមត្ថកិច្ចបានឱ្យដឹងថា លុះនៅវេលា ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៤ ក្មេងស្រីបានទៅរៀននៅ អនុវិទ្យាល័យស្ទឹងជ្រៅ ដូចធម្មតា ស្រាប់តែពេលចេញពីរៀនមិនឃើញ ដោយបាត់មួយយប់ លុះដល់ថ្ងៃទី០២ ខែមេសា ជនសង្ស័យរូបនេះ បាននាំក្មេងស្រីត្រឡប់មកផ្ទះវិញ ក៏ត្រូវបានជីដូនប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង ។
