ក្រុង
ប៉ោយប៉ែត ៖
ផ្ទះប្រជាពលរដ្ឋ២ខ្នងបានរងការខូចខាតដោយសារបង្គោលអង់តែនរបស់
ស្ថានីយវិទ្យុ៩៨.៣នៅក្រុងប៉ោយប៉ែត
ព្រោះតែមានភ្លៀងនិងខ្យល់កន្ត្រាក់ខ្លាំងកាលពីវេលា
ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិមិត្តភាព
សង្កាត់-ក្រុងប៉ោយប៉ែត ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ចាប់ពីម៉ោង៤រសៀលថ្ងៃទី១ ខែមេសា
នៅក្រុងប៉ោយប៉ែតមានភ្លៀងកក់ខែ បង្កឲ្យមានខ្យល់កន្ត្រាក់លាយឡំផង
ក៏ធ្វើឲ្យអង់តែនរបស់ស្ថានីយវិទ្យុ៩៨.៣បានបាក់រលំសង្កត់លើផ្ទះ
ប្រជាពលរដ្ឋខ្នងរងការខូចខាត ។
ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ ។
ដោយឡែកនៅក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត
ក៏មានករណីរលំផ្ទះចំនួន២ខ្នងទៀតដែរ
ដោយសារខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងយ៉ាងខ្លាំង
ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១ ខែមេសា ។
ផ្ទះដែលរំលំបាក់ខូចខាតទាំងស្រុងមានម្ចាស់ឈ្មោះ អ៊ី ភឿន
ភេទប្រុស អាយុ៤១ឆ្នាំ និងផ្ទះមួយខ្នងទៀតម្ចាស់ឈ្មោះ ចិន ទិត្យ
ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ
ដែលផ្ទះទាំង២ខ្នងនេះមានទំហំ៥x៤ម៉ែត្រ ដូចគ្នា ។
ក្រោយមានហេតុការណ៍នេះកើតឡើងអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ច
ក្រុងប៉ោយប៉ែតក៏បានចុះទៅអន្តរាគមន៍ជួយ
និងធ្វើកំណត់ហេតុពីទំហំនៃការខូចខាតដោយគ្រោះធម្មជាតិខាងលើ ៕

ប្រភពពី នគរវត្ត
Read more:
http://www.cambodiapage.info/?p=21710#ixzz2xgh74IBh