រថយន្តដឹកប្រេង PETRONAS បុកម៉ូតូអូសជាង១០០មែត្រ ស្លាប់ម្នាក់ តៃកុងរត់បាត់ស្រមោល
មណ្ឌលគិរីៈបុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង ដោយសាគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣និង៣០នាទី ត្រង់ចំណុច គីឡូម៉ែត្រលេខ៣៥ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែសីមា។
អ្នកឃើញហេតុការណ៍បានអោយដឹងថា បុរសជាជនរង់គ្រោះជិះម៉ូតូពីទិសខាងលិចមកដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ បង្ករដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PETRONAS បើកបរបញ្រ្ចាស់ទិសគ្នាមកពីខាងកើតក្នុង ល្បឿនលឿន រួចក៏វ៉ារថយន្តមួយ គ្រឿងទៀតដែលបើកបរស្របគ្នា មកបុកម៉ូតូពេញទំហឹងបណ្ដារអោយអ្នកបើកម៉ូតូផ្លោងចេញ ពីម៉ូតូជាង២០ម៉ែតស្លាប់មួយរំពិច ចំណែកម៉ូតូអូសជាប់ក្រោមឡានដល់ទៅ១០០ម៉ែត ទើបអ្នកបើកបររថយន្តចុះរត់បាត់ស្រមោល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះខាងលើឈ្មោះ មិន ធឿ អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ពូចា ឃុំស្រែព្រះ ស្រុកកែវសីមាហើយរថយន្តបង្ករជារថយន្តដឹកប្រេងក្រុមហ៊ុនPETRONAS បច្ចុប្បន្នរថយន្តបង្ករត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកកែវសីមា ចំណែកសពជនគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នក្រុមគ្រួសារនៃសពពុំទានមានលទ្ធភាពដើម្បីបញ្ជូនសព ទៅលំនៅស្ថាននៅឡើយទេដូចច្នោះហើយសំ
ណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចឬសប្បុរស់ជន ជួយឧប្ថម្ភដល់គ្រួសារនៃសពដែលលេជួបគ្រោះថ្នាក់ចរាចរខាងលើនេះផង។
គួរបញ្ជាក់ថា រហូតមកដល់ម៉ោង ៧:០០នាទីយប់ថ្ងៃដដែលសាកសពជនរង់គ្រោះខាងនេះ នៅស្នូកស្តឹងចំពីមុខផ្ទះលោកមេបញ្ជារការតំបន់ប្រតិបត្តិការ សឹងរងខេត្តមណ្ឌលគិរីដោយពុំមានអ្នកណាម្នាក់អើពើរឡើយ៕
Read more: http://www.cambodiapage.info/?p=19046#ixzz2vjR3MzVU