ពលរដ្ឋ៥​ភូមិផ្ទុះ​កំហឹង​តវ៉ា នឹង​អ្នកមាន​ទ្រព្យ​រំលោភយកដីផ្លូវ​​

3/12/2014 0 Comments A+ a-

ខេត្ដកំពង់ធំ​ ៖​ ប្រជាពលរដ្ឋ​៥​ភូមិ​បាន​ ផ្ទុះ​កំហឹង​តវ៉ា​និង​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​រំលោភ​យក​ដី​ផ្លូវ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ របស់​លោក​ អ៊ុ​ក​ វុន​ ដែល​ជា​អ្នកមាន​ ឈ្មោះ​ល្បី​នៅ​ក្នុងស្រុក​បារាយណ៍​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​ដែល​កន្លង​ ទៅ​ធ្លាប់​ពឹងពាក់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ ដោះស្រាយ​តែ​ពុំ​ត្រូវ​បាន​ដោះស្រាយ​ជូន​ពួកគាត់​ទេ​ ។​
​ប្រភព​បានឱ្យ​ដឹង​ថា​ មានការ​ឃុបឃិត​ គ្នា​រវាង​អាជ្ញាធរ​ឃុំ​នឹង​អាជ្ញាធរ​ស្រុក​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​លក់​ទិញ​ ដោយ​មិន​ស្របច្បាប់​ដែល​ត្រូវ​បាន​ឈ្មួញ​ បិទ​ចំនួន​២​កន្លែង​ ទី​១​នៅ​ផ្លូវ​រពាក់​ពេន​,​ ទី​២​នៅ​ផ្លូវ​កុក​ឈូក​ ។​ ផ្លូវ​ទាំង​២​នេះ​ត្រូវ​ បាន​ប្រជាពលរដ្ឋ​អះអាង​ថា​ ជា​ផ្លូវ​រទេះ​ ដែល​ពួក​គាត់​ធ្លាប់​ដើរ​ឆ្លងកាត់​ជា​ច្រើន​សម័យ​មក​ហើយ​ តែ​មក​ដល់​ពេល​នេះ​ ទើប​ពួក​គាត់​ងឿងឆ្ងល់​ថា​ ហេតុ​ដូច​ម្ដេច​ បានជា​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ ពេល​ឃើញ​មានការ​រំលោភ​យក​ដី​ផ្លូវ​ ដែល​ជា​ទ្រព្យសម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ ទាំង​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​ទន្លេ​វ័​រ​ ភូមិ​គី​រី​ អណ្ដែត​ ភូមិ​នាង​ល្អ​ ភូមិ​ព្រៃវែង​ និង​ ភូមិ​ព្រេច​ ។​
​ប្រជាពលរដ្ឋ​១៤៩​គ្រួ​សារបាន​តវ៉ា​ពី​ការ​បិទផ្លូវ​របស់​លោក​ អ៊ុ​ក​ វុន​ ប្រជា​ ពលរដ្ឋ​អះអាង​ថា​ ជា​ផ្លូវ​ដែល​មាន​យូរ​ ណាស់​មក​ហើយ​ លុះ​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​មូលនិធិ​ឃុំ​ជួយ​សាងសង់​ផ្លូវ​រទេះ​នេះ​ជា​ផ្លូវលំ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ​ដែល​ ប្រើប្រាស់​ផ្លូវ​នេះ​មាន​ប្រវែង​៣.៥០០​ ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវ​ដែល​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បាន​អភិវឌ្ឍន៍​ ត្រូវ​លោក​ អ៊ុ​ក​ វុន​ ចាក់​គ្រិះ​ស៊ីម៉ងត៍​បិទ​ ផ្លូវ​ដើម្បី​សាងសង់​ផ្ទះ​របស់​ខ្លួន​ទៅ​វិញ​។​
​លោក​ អ៊ុ​ក​ វុន​ និង​លោក​ ស្រី​ អុំ​ សុ​ជា​ បាន​គេចខ្លួន​ពុំ​ឱ្យ​អ្នក​យក​ព័ត៌មាន​សុំ​ ការ​បំភ្លឺ​នោះ​ទេ​ ។​ ចំណែក​លោក​ ហាក់​ ម៉ុង​ហួត​ អភិបាលស្រុក​បារាយណ៍​បាន​ ឱ្យ​ដឹង​ថា​ តាម​ទំនាក់ទំនង​គឺ​ពិតជា​ពុំ​បិទ​ ផ្លូវ​នោះ​ទេ​គឺ​មិន​អាច​ឱ្យ​មានការ​បិទផ្លូវ​ ជា​ដាច់ខាត​ ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​រទេះ​តាំង​ ពី​ដើម​ឡើយ​មក​ម្ល៉េះ​ តែ​ការ​សាងសង់​ ផ្លូវលំ​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ផ្លូវ​កាន់តែ​ធំ​វា​នឹង​ប៉ះពាល់​ដល់​ដី​គេ​ ដូច្នេះ​ ត្រូវ​បាន​ចរចា​ជាមួយ​ម្ចាស់​ដី​សិន​ ៕
Crines-fpm-3
Crines-fpm-1
Crines-fpm-2
ប្រភពពី Free Press Magazine