បទសម្ភាសន៍៖ ចិនរង់ចាំ អភូតហេតុ កើតឡើង ក្នុងការងារ ស្រាវជ្រាវ រកយន្តហោះ ម៉ាឡេស៊ី
ហាណូយ៖ ក្រុមការងារ កំពុងខិតខំប្រឹងប្រែ ង អស់ពីសមត្ថភាព ដើម្បីស្រាវជ្រាវ យន្តហោះរបស់ប្រទេស ម៉ាឡេស៊ី ដែលបានបាត់ ដំណឹងកាលពីពេលថ្មី ៗ កន្លងទៅនេះ។ លោក Kong Xuanyou មន្ត្រីឯកអគ្គ រដ្ឋទូតចិនប្រចាំ ប្រទេសវៀតណាម បានលើកឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះដោយបង្ហាញក្តីសង្ឃឹ មថា បញ្ហាទាំងអស់អាច នឹងប្រសើរឡើង ហើយភាពអស្ចារ្យមួយអាចនឹងកើតឡើ ងផងដែរ។
ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា យន្តហោះបូអ៊ីងMH ៣៧០ មានផ្ទុកបុគ្គលិកចំនួន១២នាក់ អ្នកធ្វើដំណើរ២២៧នាក់ ដោយក្នុងនោះមានជនជាតិចិន ចំនួន១៥៤នាក់ ហើយយន្តហោះនេះគ្រប់គ្រងដោយក្រុមហ៊ុ នម៉ាឡេស៊ី។
យន្តហោះនេះ បានចាកចេញពីព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង នៅព្រឹកថ្ងៃសៅរ៍ កន្លងទៅនេះ។ ក្នុងរយៈពេលមិនដល់មួយម៉ោង បន្ទា ប់ពីការហោះហើរយន្តហោះនេះ បានបាត់ដំណឹង ពីប្រព័ន្ធរ៉ាដា ហើយបានបាត់ស្រមោលតែម្តង ក្នុងពេលហោះហើរឆ្លងកាត់ តំបន់ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋាភិបាល ហូជីម៉ិញ។
លោក Kong បានលើកឡើងថា រដ្ឋាភិបាលចិន បានបង្ហាញនូវក្តីព្រួយបារម្ភទា ក់ទងនឹងការងារស្រាវជ្រាវ រកយន្តហោះ ព្រមទាំងបានស្នើស្ថានទូត និងក្រុមប្រឹក្សារបស់បណ្តាប្រទេ សដែលជាប់ពាក់ព័ន្ធ បន្ត រក្សាទំនាក់ទំនង និងធ្វើការរួមគ្នាជាមួយភ្នាក់ងា រផ្សេងៗ ក្នុងប្រតិបត្តិការណ៍នេះ។ លោកបន្តថា ប្រទេស ចិនបានបញ្ជូននាវា និងឧទ្ធម្ភាគចក្រ ដើម្បីជួយសម្រួលដល់ការងារនេះ ផងដែរ។
ប្រភពដដែលបានបន្ថែមទៀតថា នៅជំហានបន្ទាប់ ប្រទេសចិននឹងបញ្ជូនកម្លាំងបន្ថែមសម្រាប់ បំពេញការងារ នេះ ក្នុងករណីចាំបាច់។ មន្ត្រីឯកអគ្គរដ្ឋទូតរូបនេះបា នបន្តថា ក្រុមការងារស្រាវជ្រាវពហុជាតិ សម្រាប់ការ ស្រាវជ្រាវ និងជួយសង្គ្រោះបានធ្វើទំនាក់ទំ នងគ្នា រវាងកងកម្លាំងជើងទឹក អាកាស និងជើងគោក ធ្វើការរួមគ្នា ដើម្បីស្រាវជ្រា វទៅលើតំបន់ដែលកំពុងត្រូវបានពង្រីកទំហំទ្វេដង។ ក្រុមការងារត្រូវការពង្រឹងការប្រឹក្សា គ្នាទៅវិញទៅមក ដើម្បីការស្រាវជ្រាវ បានប្រសើរបំ ផុត។
ស្ថិតក្នុងពេលកំពុងបំពេញការងា រស្រាវជ្រាវ ការពង្រឹងការប្រឹក្សា និងការរួមកម្លាំង ក៏ដូចជារបៀបនៃការបែងចែក តំបន់ស្រាវជ្រាវក្នុងចំណោម ភាគីទាំងអស់ ពិតជាមានសារៈសំខាន់បំផុត។ សម្រាប់ការងារនេះ គួរតែមាន ការរៀបចំ វេទិការសម្រាប់ ការប្រឹក្សាយោបល់ និងកំណត់ពេលវេលាច្បាស់លាស់ដើ ម្បីជួបពិភាក្សារវាង ក្រុមការងា រទាំងអស់ ក្នុងគោលដៅបំពេញការងារបានប្រសើ របំផុត។
លោក Kong សង្ឃឹមថា កិច្ចប្រតិបត្តិការរួមគ្នារវា ងប្រទេសទាំងអស់ ក្នុងការស្រាវជ្រាវ និងជួយសង្គ្រោះ នឹងកាន់ តែមានប្រសិទ្ធភាពថែមទៀត ដោយប្រទេសចិន បានត្រៀមជាស្រេចក្នុងការធ្វើកា រងារនេះយ៉ាងសកម្មបំផុត។លោកបន្តថា មនុស្សកំពុងទន្ទឹងរង់ចាំនូវភា ពអស្ចារ្យដែលអាចកើតមានឡើង៕
Read more: http://www.cambodiapage.info/?p=19058#ixzz2vjRTh8Wq