ប្ដី​អ្នកលេង​ភ្លេង​វាយ ​ប្រពន្ធ​អ្នក​ច្រៀង​បែក​មុខ​រឿង​ ប្រចណ្ឌ​មាន​គេ​ទូរស័ព្ទ​ចូល​

3/12/2014 0 Comments A+ a-

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដោយសារ​តែ​ ខឹង​សង្សារ​ចង់​បែកចិត្ដ​មាន​ប្រុស​ថ្មី​ បាន​ចាប់​បោច​សក់​និង​វាយដំ​ទៅ​លើ​ស្រី​ស្នេហ៍​ដើម្បី​ស្រាយ​កំហឹង​តែ​ត្រូវ​នគរ​ បាល​ខណ្ឌ​សែន​សុខ​ចាប់​ឃាត់ខ្លួន​ភ្លាម​ យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​ច្បាប់​ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​ តេ​លា​មួយ​កន្លែង​តាម​ផ្លូវ​២០០៤​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​
​មន្ដ្រី​នគរបាល​ខណ្ឌ​សែន​សុខ​មួយ​រូប​បានឱ្យ​ដឹង​ថា​ បុរស​ខាងលើ​ឈ្មោះ​រ៉ុ​ង​ ភារ​ម្យ​ អាយុ​៣១​ឆ្នាំ​ ជា​អ្នកលេង​ភ្លេង​ សម័យ​នៅ​ភោជនីយដ្ឋាន​ ស្នាក់​នៅផ្ទះ​ ជួល​ក្នុងភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​ ចំណែក​នារី​រង​គ្រោះ​ ឈ្មោះ​សៀរ​ លក្ខណ៍​ធីតា​ អាយុ​៣០​ឆ្នាំ​ ជា​អ្នកចម្រៀង​ក្នុង​ភោជនីយដ្ឋាន​ជាមួយ​គ្នា​និង​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​គោក​បញ្ជាន់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​
​តាម​ប្រភព​ពី​នាង​ សៀ​ លក្ខណ៍​ធីតា​ បាន​រៀបរាប់​ទាំង​យំសោក​ប្រាប់​នគរ​ បាល​ថា​ កន្លង​មក​រូប​នាង​និង​បុរស​រ៉ុ​ង​ ភារ​ម្យ​ បាន​ទាក់ទង​និង​រួម​រស់នៅ​ជា​ មួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​និង​ធ្លាប់​បាន​បែកបាក់​គ្នា​២​ ទៅ​៣​ដង​ហើយ​ដែរ​ ។​ លុះ​មក​ដល់​យប់​កើត​ ហេតុ​បុរស​ម្នាក់​នោះ​បាន​ទូរស័ព្ទ​មក​ សុំ​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ​រូប​នាង​ក៏​យល់​ ព្រមទៅ​ ប៉ុន្ដែ​នៅ​ពេល​ត្រូវ​គ្នា​វិញ​នោះ​ រ៉ុ​ង​ ភារ​ម្យ​ បាន​បើក​ម៉ូតូ​១​គ្រឿង​មក​ ដឹក​នាង​ចេញពី​ច្រៀង​នៅ​ក្នុង​ភោជនីយ​ ដ្ឋា​ន​មួយ​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ឫស្សី​ ។​ នៅ​ពេល​ មក​ដល់​ផ្លូវ​២០០៤​ក៏​ឈប់​ម៉ូតូ​ចូល​ទៅ​ ចាក់​សាំង​ពេល​នោះ​ស្រាប់តែ​ទូរស័ព្ទ​ របស់​រ៉ុ​ង​ ភារ​ម្យ​ បាន​រោទ៍​ឡើង​ហើយ​រូប​ នាង​ក៏​បាន​ទទួល​ទូរស័ព្ទ​នោះ​ ស្រាប់តែ​ ឮ​សំឡេង​មនុស្ស​ស្រី​និយាយ​ ។​ ពេល​ឮ​ ដូច្នោះ​នាង​ក៏​បាន​ចុច​បិទ​ទូរស័ព្ទ​នោះ​ចោល​ ហើយ​សួរ​ រ៉ុ​ង​ ភារ​ម្យ​ថា​ នរណា​គេ​ទូរស័ព្ទ​ មក​?​ប៉ុន្ដែ​ រ៉ុ​ង​ ភារ​ម្យ​មិន​ព្រម​ឆ្លើយ​ទេ​ រួច​ថែម​ទាំង​សំឡុត​រករឿង​នាង​ទៀត​ផង​ ។​
​នាង​ សៀ​ លក្ខណ៍​ធីតា​ និយាយ​ឱ្យ​ដឹង​ ទៀត​ថា​ ដោយសារ​តែ​ខ្ជិល​ឈ្លោះ​គ្នា​ ច្រើន​ដង​ទៀត​នាង​ក៏​សម្រេច​ហៅ​ម៉ូតូ​ រ៉ឺ​ម៉ក​ជិះ​ទៅ​ដេក​ផ្ទះ​មិត្ដភក្ដិ​នៅ​ម្ដុំ​ព្រែក​ លាភ​ តែ​ភ្លាម​នោះ​ រ៉ុ​ង​ ភារ​ម្យ​ ស្រែក​ គំរាម​ថា​មិន​ឱ្យទៅ​ដេក​ផ្ទះ​នរណា​ទេ​ បើក​ ហ៊ាន​ទៅ​គេ​នឹង​បើក​ម៉ូតូ​បុក​ឱ្យ​ស្លាប់​ ។​ បន្ទាប់​មក​ស្រាប់តែ​ស្ទុះ​មក​ចាប់​បោច​សក់​ក្បាល​ហើយ​វាយ​ជា​ច្រើន​ដៃ​បែក​ មាត់​ឈាម​កក្លាក់​ ទើប​នគរបាល​មក​ដល់​ នាង​ប្ដឹង​ឱ្យ​ឃាត់ខ្លួន​តែ​ម្ដង​ ៕
___________________
ប្រភពពីនគរវត្ត