បៀតបៀនរាងកាយ ប្អូនស្រីកូនកម្លោះ ផ្ទុះហិង្សាផ្អើលពេញរោងការ
បន្ទាយមានជ័យ: ជម្លោះវាយតប់គ្នាក្នុងរោងការរវាងភាគីខាងកូនក្រមុំ និងកូនកំលោះ ដោយសាតែមានបុរសម្នាក់ភ្ញៀវខាងកូនកំលោះ បានលូកលាន់ដោយយកដៃប៊ិចថ្ពាល់និងស្ទាបភ្លៅ ប្អូនស្រីជីដូនមួយកូនកំលោះ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នៅក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមសម្តីអាណាព្យាបាលទាំងសងខាង បានអោយដឹងថា នៅរសៀលថ្ងៃកើតហេតុនោះ ពួកគាត់រៀបចំពិធីទទួលភ្ញៀវចូលពិសារអាហារ ក្នុងមង្គលការកូនប្រុសស្រី។ លុះភ្ញៀវបានចូលពេញ និងកំពុងតែពិសារ ស្រាប់តែមានករណីផ្ទុះជាអំពើហិង្សាឡើងរវាងសាច់ញាតិខាងស្រី និងសាច់ញាតិខាងប្រុស ធ្វើអោយភ្ញៀវរត់ចែកជើង។
តាមសំដី នាង វ័ន្ត លក្ខិណា (ជនរងគ្រោះ) បានបំភ្លឺថា រឿងរ៉ាវជម្លោះកើតឡើងបន្ទាប់ពីបងប្រុសនាងបានទៅឃាត់ព្រមានលើឈ្មោះ អាកូ ព្យាយាមប៉ះពាល់បៀតបៀនលើរូបរាងកាយនាងទាំងកណ្តាលថ្ងៃ ដោយយកដៃប៉ិចថ្ពាល់ លូកស្ទាបអង្អែលភ្លៅ។ ក្នុងពេលនោះ នាងខ្ញុំបានប្រាប់បុរសនោះ (អាកូ) ថា “កុំធ្វើបែបនេះមិនសមភ្នែកញាតិទេ”។ ពេលនោះឈ្មោះ អាកូ គេបានផឹកស្រវឹងជោកជាំដើរទៅយកកែវពីលើតុភ្ញៀវ និងដបសូដា រត់ចេញពីរោងការ ហើយគប់សំដៅមកលើភ្ញៀវដែលកំពុងពិសារអាហារក្នុងរោងការ ហើយក៏បង្កើតអោយមានអំពើហិង្សាវាយតប់គ្នា រវាងជនដៃដល់ឈ្មោះ អាកូ និងបក្ខពួក ជាមួយបងប្អូនកូនកំលោះ និងប្អូនកូនក្រមុំ។ ប៉ុន្តែក្រោយមក ក៏មានការសម្របសម្រួលពីសមត្ថកិច្ចនគរបាល។ ចំណែកជនដៃដល់៣នាក់ដែលជាសាច់ញាតិកូនកំលោះ ដែលបានវាយឈ្មោះអាកូ ឡើងបែកខ្ទង់ច្រមុះ បានរត់គេចបាត់។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ខែមីនានេះថា រឿងបៀតបៀនកេរ្តិ៍ខ្មាស និងអំពើហិង្សា គឺចែកដាច់ពីគ្នា គួរណាមានអំពើបៀតបៀនកេរ្តិ៍ខ្មាស កើតឡើង ជនរងគ្រោះ គួរតែប្តឹងទៅសមត្ថកិច្ច មិនត្រូវយកហិង្សាមកដោះស្រាយបង្កអោយមានរបួសស្នាមនោះទេ៕M/L

ឈ្មោះអាកូ ដែលបានស្ទាបអង្អែលភ្លៅគេ ត្រូវបានសាច់ញាតិរបស់នារីរងគ្រោះ វ៉ៃបែកច្រមុះ
ប្រភពពី CEN
Read more: http://www.cambodiapage.info/?p=19066#ixzz2vjRnqddX