ខឹងឪពុក ម្ដាយក្មេក តាមបំបែក ពីប្រពន្ធជា ទីស្រឡាញ់ លោត ទឹកសម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសខ្មែរឥស្លាម ដែលបាន ដាច់ចិត្ដធ្វើ
អត្ដឃាត តាមរយៈការលោត សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តាំងពីយប់
រំលងអាធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៤ ហើយត្រូវបានសមត្ថកិច្ចនិងតាម
សាច់ញាតិតាមស្វែងរកនោះ ឥឡូវនៅវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៤ សពជនរងគ្រោះបានអណ្ដែតនៅ ម្ដុំកំពង់ផែ ស្វយ័តភ្នំពេញ ។
យោងតាម សេចក្ដីរាយការណ៍ពីសាច់ ញាតិជនរងគ្រោះ បាននិយាយថា មូលហេតុ ដែលជនរងគ្រោះ សម្រេចចិត្ដលោតទឹកពី លើស្ពានជ្រោយចង្វា សម្លាប់ខ្លួនយ៉ាង ដូច្នេះ ដោយសារតែខឹងនិងតូចចិត្ដ ឪពុក ម្ដាយក្មេក តាមបំបែកបំបាក់ ឱ្យបែកចេញពីប្រពន្ធជា ទីស្រឡាញ់របស់ខ្លួន ។
សេចក្ដីរាយការណ៍ពីសាច់ញាតិជនរង គ្រោះបានឱ្យដឹងថា ជនរងគ្រោះ នៅ ចិន្ដា អាយុ២៥ឆ្នាំ ជាខ្មែរ ឥស្លាម រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ដកំពង់ធំ រីឯ ប្រពន្ធរបស់ខ្លួនមាន ស្រុកកំណើតនៅខេត្ដ កំពង់ចាម ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលដែលយាមប្រចាំការនៅលើស្ពានជ្រោយ ចង្វា បាននិយាយថា នៅវេលាម៉ោងប្រមាណ ១២និង១០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ គេបានឃើញ ជនរងគ្រោះចុះពីលើម៉ូតូនៅលើស្ពានផ្នែក ខាងលិច ហើយឡើងលើបង្កាន់ដៃ លោតចុះ ទៅក្នុងទន្លេលេចបាត់តែម្ដង ។ មុនពេល ដែលជនរងគ្រោះ លោតសម្លាប់ខ្លួននេះ គឺ មានមិត្ដភក្ដិ បានជិះម៉ូតូអាយខុន ឌុបជនរង គ្រោះមកកាន់ស្ពានជ្រោយចង្វា ហើយ ក្រោយពីលោតសម្លាប់ខ្លួនរួចមក មិត្ដភក្ដិរូប នោះ ក៏បានជិះម៉ូតូត្រឡប់ទៅវិញ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពី បានសាកសួរទៅលើសាច់ញាតិជនរងគ្រោះ ទើបដឹងថា មូលហេតុ ដែលនាំឱ្យជនរងគ្រោះ ពិបាកចិត្ដ ហើយសម្រេចធ្វើអត្ដ ឃាតមក លោតទឹកយ៉ាងដូច្នេះ ព្រោះតែខឹងនិង ឪពុក ម្ដាយតាមបំបែកបំបាក់រូបគេ ពីប្រពន្ធជាទី ស្រឡាញ់របស់ខ្លួន ហើយពុំមានផ្លូវដោះស្រាយ ទើបជ្រើសរើសយកផ្លូវស្លាប់តែម្ដងទៅ ។
យោងតាមដំណើររឿង ដែលត្រូវបាន សាច់ញាតិជនរងគ្រោះរៀបរាប់ឱ្យដឹងថា តាមពិតជនរងគ្រោះមិន មែនជាដើមកំណើត ជនជាតិឥស្លាមនោះឡើយ ប៉ុន្ដែដោយ សារ តែរូបគេបានស្រឡាញ់នារីម្នាក់ ជាខ្មែរឥស្លាម ឈ្មោះម៉ារីយ៉ា អាយុ២២ឆ្នាំ រស់នៅខេត្ដកំពង់ ចាម ដោយមានជីវភាពធូរធា ។ ដោយសារ តែក្ដីស្រឡាញ់ យ៉ាងដូច្នេះ និងមិនអាចបែក ចេញពីនាងម៉ារីយ៉ាបាន ជនរងគ្រោះសុខចិត្ដ ចូលសាសនា ឥស្លាម និងឱ្យឪពុកម្ដាយចូលស្ដី ដណ្ដឹង កាលពីដើមឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្ដែ ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នាគ្មាន សេចក្ដីសុខឡើយ ព្រោះតែឪពុកម្ដាយខាង ស្រីមិនពេញចិត្ដតាមបំបែកបំបាក់ ហើយបង្ខំ ឱ្យនាងម៉ារីយ៉ា លែងលះ ទើបធ្វើឱ្យជនរង គ្រោះអស់ក្ដីសង្ឃឹម ក៏ស្កាត់មកលោតទឹក សម្លាប់ខ្លួនតែម្ដង ។
មុនពេលកើតហេតុ ជនរងគ្រោះកាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ បានធ្វើដំណើរ មកភ្នំពេញ ដើម្បីចូល រួមក្នុងពិធីមង្គលការ មិត្ដភក្ដិ លុះដល់យប់ថ្ងៃទី១០ ខែមីនា ក្រោយពីផឹកស៊ីជាមួយមិត្ដ ភក្ដិរួចហើយ នៅម្ដុំទួលគោក ជនរងគ្រោះបានពឹងមិត្ដភក្ដិជូនម៉ូតូទៅព្រែកលៀប លុះដល់លើស្ពានក៏ចុះពីលើ ម៉ូតូឡើងលើបង្កាន់ ដៃលោតចូលក្នុងទឹកតែម្ដង ។ ក្រោយពីប្រទះឃើញសពជនរងគ្រោះអណ្ដែតក្នុងទឹកទន្លេ ម្ដុំកំពង់ផែស្វយ័តភ្នំពេញ កម្លាំងសមត្ថកិច្ច ខាងកោសល្យវិច័យ បានពិនិត្យសពជនរងគ្រោះ រួចហើយប្រគល់ឱ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល