Google ប្រហែល​ជា​ត្រូវ​បង់លុយ ៥ពាន់​លាន​ដុល្លារ​ដល់​ឥណ្ឌា

3/11/2014 0 Comments A+ a-


googleគណៈកម្មការប្រកួតប្រជែង របស់ប្រទេសឥណ្ឌា បានចោទប្រកាន់ក្រុមហ៊ុន Google ថា មិនយុត្តិធម៌ក្នុង ការផ្ដល់សេវាកម្ម Search Engine របស់ខ្លួន។
គណៈកម្មការមួយនេះ បានចោទប្រកាន់ថា ក្រុមហ៊ុនបានរំលោភ ទៅលើករណីជាច្រើន ពាក់ព័ន្ធនឹងការប្រើ Search Engine ជាពិសេសគឺ ក្រុមហ៊ុនមួយនេះ មានភាពលម្អៀង ដូច្នេះគណៈកម្មការ ទាមទារឲ្យក្រុមហ៊ុន Google បង់ប្រាក់ ៥ពាន់លានដុល្លារ អាមេរិកដល់ខ្លួន។
គណៈកម្មការបានបញ្ជាក់ថា នៅពេលនេះ នៅមិនទាន់មានសេចក្ដី សម្រេចពីរដ្ឋាភិបាល ឥណ្ឌានោះទេ ប៉ុន្តែបើសិនជាមានសេចក្ដី មែននោះក្រុមហ៊ុន Google ត្រូវបង់លុយដូចអ្វី ដែលបានកំណត់ ហើយនៅពេលនេះ ក្រុមជំនាញខាង បច្ចេកវិទ្យារបស់ឥណ្ឌាក៏ កំពុងតែស្រាវជ្រាវ បន្ថែមទៀត៕