សម្តេចតេជោៈ នាយករដ្ឋមន្ត្រីពិតគឺ និយាយត្រូវតែធ្វើ!
សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភីដល់ គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។សម្តេចបានមានប្រសាសន៍“រឿងអ្នកមានប្រាក់ខែតិចឬ ប្រាក់ខែច្រើនវាជារឿងធម្មតាខ្លាំងណាស់។ឯរឿង អ្នកសន្យាគឺអត់លំបាកទេព្រោះរឿងគ្រាន់តែនិយាយ”។ សម្តេចបន្តថា “ប៉ុន្តែការ ធ្វើឲ្យបាននោះ មិនមែនគ្រាន់តែការនិយាយឲ្យចប់នោះទេ ខ្លួនខ្ញុំនិយាយនៅទីនេះមុននិយាយដាក់ចេញនូវកំណែទម្រង់ហើយដាច់ខាត ត្រូវតែបើកប្រាក់ខែក្នុងខែត្រូវតែមានការបញ្ជាក់ជាមួយក្រសួង ហិរញ្ញវត្ថុ បញ្ជាក់ជាមួយ រតនាគារជាតិឲ្យបានច្បាស់ថាក្នុងពេលដែលយើងរុញមកឲ្យបានបើក ប្រាក់ខែក្នុងខែ សាច់ប្រាក់មានពិតប្រាកដ៏ ឬ អត់គឺត្រូវរៀបចំរំកិលសាច់ប្រាក់តាំងពីប៉ុន្មានខែមុន”។
សម្តេចតេជោបន្តទៀតថា “ អញ្ចឹងការដែលមកនិយាយនៅទីនេះក្នុងនាមជានាយករដ្ឋមន្ត្រីតែនៅពេល អនុវត្តជាក់ស្តែងក្នុងរតនាគារមិនមានសាច់ប្រាក់បើអញ្ចឹងតើយើងធ្វើ នាយករដ្ឋមន្ត្រីបែបណាទៅ តែនាយករដ្ឋមន្ត្រី ឧទាហរណ៍គ្មានបញ្ហាទាំងអស់ព្រោះគ្រាន់តែឧទាហរណ៍ប៉ុណ្ណោះបើខ្ញុំ ឈ្នះឲ្យប្រាក់ខែ១លានហើយបើកទាន់ពេល ទៀតបើកតាំងពីថ្ងៃទី១ ច្បាស់ណាស់ព្រោះនេះជាការនិយាយជាឧទាហរណ៍ ប៉ុន្តែនាយករដ្ឋមន្ត្រីពិតគឺនិយាយត្រូវ តែធ្វើ”៕M/L
________________
ប្រភពពី cen