ចោរចូលលួច កោដិ និងព្រះបដិមា មួយចំនួននៅក្នុងវត្តឧណ្ណាលោម
ភ្នំពេញ៖ ម៉ោង
៣រសៀលថ្ងៃទី១១ ខែមិនានេះ មានករណីដ៏ចម្លែកមួយទៀតហើយ គឺចោរបានចូលទៅលួចកោដិ
និងរូបបដិមាមួយចំនួន នៅក្នុងវត្តឧណ្ណាលោម កុដិលេខ ៣
ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ព្រះចៅអធិការវត្ត ព្រះនាម ពឿន សឿន ព្រះជន្ម ៣៣ព្រះវស្សា ស្នាក់នៅកុដិលេខ ៣ ក្នុងវត្តឧណ្ណាលោម បានឲ្យដឹងថា កោដិ និងព្រះបដិមាមួយចំនួន ដែលត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណលួចនោះ មានកោដិដាក់ធាតុចំនួន ១ ធ្វើអំពីស្ពាន់ និងកោដិមានអដ្ឋិធាតុ មួយចំនួន, ក្រឡធ្វើអំពីប្រាក់ចំនួន ១ និងរូបព្រះបដិមាស្រោបមាសចំនួន ៥អង្គ ដោយក្នុង ១អង្គមានចំនួន ២ដំឡឹងមាស ភ្លុកដំរីមួយគូ ប្រវែង ៨តឹក ទម្ងន់ប្រហែល ១០គីឡូក្រាម។
សមត្ថកិច្ចបានថ្លែងឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការចំរុះ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវ និងស៉ើបអង្កេត ដើម្បីតាមចាប់ជនសង្ស័យ ដែលបានលួចវត្ថុមានតម្លៃ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕
________________________
ប្រភពព័ត៌មានពី៖ ដើមអម្ពិល