បុគ្គលិកស្ថានីយ ទូរទស្សន៍ហង្សមាស មិនល្បី លើកដៃវាយមនុស្សស្រី បានត្រឹមល្បីក្នុងទំព័រកាសែត
ខេត្តកណ្តាល ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង
គ្រាដែលបុរសដែលជាគូដណ្តឹងបានលើកដៃវាយទៅលើស្ត្រីរងគ្រោះជាច្រើន
ដៃ
បង្កហិង្សាចាប់វាយបោចសក់បោកក្បាលផ្ទប់ទៅនឹងជញ្ជាំងក្នុងទំនាស់
ពាក្យសម្តីជាមួយគ្នាកាលពីម៉ោងជាង៨យប់ថ្ងៃទី៩ខែមីនា ឆ្នាំ២០១៤
នៅចំណុចផ្ទះលក់គ្រឿងក្លែម ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ
ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបង្កហិង្សាដោយចេតនានោះមានឈ្មោះ គក ម៉េងគាង អាយុ៣១ឆ្នាំ បម្រើការងារនៅស្ថានីយទូរទស្សន៍ហង្សមាស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះដែលជាគូដណ្តឹងឈ្មោះ វន ឆវី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុអ្នកទាំងពីរបានឌុបគ្នាមកហូបស៊ុបនៅកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមក ដោយសារឥទ្ធិពលនៃសុរា បានធ្វើឲ្យភាគីខាងប្រុសនិយាយឌឺដង ផ្លែផ្កាដាក់គូដណ្តឹង របស់ខ្លួនរហូតបង្កជាទំនាស់ពាក្យសម្តី បន្ទាប់មកជនដៃដល់បានស្ទុះទៅចាប់សក់ក្បាលនាង បោកផ្ទប់ទៅនឹងជញ្ជាំងផ្ទះលក់ស៊ុប រួចប្រើដៃដាល់ក្បាលពោះ របស់នាង ជាច្រើនដៃ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលមកហូបស៊ុប ក្នុងហាងខាងលើ បានរត់ប្រសេចប្រសាច ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងនាំខ្លួនជនដៃដល់មកអធិការដ្ឋាន ដើម្បីសាកសួរ និងចាត់វិធានការដោះស្រាយ។
ជនសង្ស័យត្រូវភាគីនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីបញ្ជូនជនដៃដល់ និងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល ។ ប៉ុន្តែក្រោយពេលតំណាងអយ្យការ និងចៅក្រមស៊ើបសួរទទួលបានសំណុំរឿងខាងលើ បានធ្វើការសាកសួរចម្លើយរបស់ជនសង្ស័យ រួចសម្រេចឲ្យនៅក្រៅឃុំ ។ បន្ទាប់ពីនេះខាងភាគីនារីរងគ្រោះជាគូរដណ្តឹង គួរដាក់ពាក្យប្តឹងបន្តទៀត ឬមួយក៏សម្របសម្រួលនោះទេ?៕

_______________
ប្រភពពីកំណើតថ្មី