ចាប់ក្រុមចោរ ដែលយកស្រីធ្វើធ្នាក់ វ៉ៃប្លន់យកម៉ូតូស្កូបពី
ភ្នំពេញ: ក្រុមចោរបានយកស្រីធ្វើធ្នាក់
ដោយវ៉ៃប្លន់យកម៉ូតូស្កូបពី ពីប្រុស២នាក់និងស្រី១នាក់។
ពួកគេត្រូវសមត្ថិកិច្ចខណ្ឌទួលគោកឃាត់ខ្លួន
ពេលដែលសមត្ថកិច្ចកំពុងតែល្បាតនិងឃើញម៉ូតូអត់មានស្លាកលេខ
ក៏ឃាត់សួរនាំបែករឿងវាយប្លន់ នៅម៉ោង១២:៣០នាទីថ្ងៃត្រង់ទី១១ មីនា
នៅចំណុចផ្លូវលេខ១៨៦ កែងនិងផ្លូវលេខ២៤៧ សង្កាត់ទឹកល្អក់ទី៣
ខណ្ឌទួលគោក។
ក្រុមចោរ មានប្រុស២នាក់និងស្រី១នាក់ ដោយយកស្រីធ្វើជាធ្នាក់ ទាក់វ៉ៃប្លន់យកម៉ូតូ គឺទី១ ឈ្មោះ សន សត្យាត្រាពេជ្រ អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ជាអ្នកដៃដល់វ៉ៃប្លន់យកម៉ូតូ។ ទី២ ឈ្មោះ រឿន ដា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារសេរីភាព សង្កាត់មិត្តភាព ខណ្ឌ៧មករា ជាអ្នកដៃដលវ៉ៃប្លន់យកម៉ូតូដោយដៃ។ ទី៣ ឈ្មោះ ហង្ស ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាស្រីធ្វើធ្នាក់។
ជនសង្ស័យទាំងបី បានសារភាពថា ពួកគេទាំងបីបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូស្កូបពីកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ១១០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ មុនពេលកើតហេតុ ពួកគេទាំងពីរនាក់ ប្រុសៗចេញពីក្លឹបម្ដុំផ្សារថ្មី ចំណែកស្រីវិញ បានឈរចាំហៅភ្ញៀវយកទៅដេក ស្រាប់តែនៅវេលាម៉ោងជាង១១យប់ កើតហេតុ គេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកស្កូបពី មកឈប់និយាយថ្លៃជាមួយស្រី។ កំពុងតែនិយាយជាមួយស្រី ស្រាប់តែជនសង្ស័យប្រុសទាំងពីរ បានដើរមកវ៉ៃជនរងគ្រោះ។ ដោយសារតែមានការភ័យខ្លាច ជនរងគ្រោះបានរត់ចោលម៉ូតូ។ ក្រោយពីវ៉ៃប្លន់យកម៉ូតូ រួចជនសង្ស័យបានកាច់ស្លាកលេខបោះចោល។ ជនសង្ស័យទាំងបី ត្រូវបានប៉ូលិសខណ្ឌទួលគោកបញ្ជូនទៅខណ្ឌដូនពេញចាត់ការបន្តនិងកសាង សំណុំរឿងបញ្ចូនទៅតុលាការ៕L