បាញ់រះក្នុងរោងការ របួសធ្ងន់ស្រាលបួននាក់
ខេត្តកំពត: មនុស្សប្រុសស្រីបួននាក់ស្ថិតក្នុងក្រុមគ្រួសារតែមួយ
ដែលជាអ្នកម៉ៅតុការ និងចាក់ធុង បាសបានរងរបួសធ្ងន់ស្រាលប
ណ្តាលមកពីខ្មាន់កាំភ្លើងបាញ់រះដោយកាំភ្លើងអាកា ព្រោះ
តែរឿងបិទភ្លេង មួយរយៈក្រោយមានជម្លោះក្នុងវង់រាំ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងជិត១១យប់ ថ្ងៃទី១០ ខែមីនា
ឆ្នាំ២០១៤ នៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
ក្រុមជនបង្ក ដែលជាភ្ញៀវ
និងភាគីខាងកូនកំលោះបាននាំគ្នារត់ឡើងរថយន្តគេចខ្លួនដោយសុវត្ថិភាព។
ជនរងគ្រោះក្នុងហេតុការណ៍នេះរួមមាន ១. ស្វាយ អៀង ភេទប្រុស អាយុ ៥១ឆ្នាំ មានទី លំនៅភូមិឃុំកើតហេតុខាងលើ។ ២. ចាប ទៀន ភេទប្រុស អាយុ ២១ឆ្នាំ, ៣. ចាប តូ ភេទប្រុស អាយុ ២៨ឆ្នាំ, ៤. ឆន ង៉ែត ភេទស្រី អាយុ២៣ ឆ្នាំ(ប្រពន្ធរបស់ចាប តូ)។ ទាំងបីនាក់ជាកូន កូនប្រ សារបស់ស្វាយ អៀង រស់នៅក្នុងបន្ទុកគ្រួសារតែមួយ។
ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកទាំងបួនបានរៀបរាប់ថាពួកគេមានមុខរ បរជាអ្នកជួលធុង បាស និងរោងការ។ មុនពេលកើតហេតុ ក្នុងរោងការដែលបានចាក់ធុងបាស រាំអស់រយៈ ពេលជា ច្រើនម៉ោងមកហើយនោះមានជម្លោះវាយតប់កើតឡើងព្រោះតែការរាំជាន់គ្នា។ ពេលនោះម្តាយ ខាងកូនក្រមុំបានប្រាប់ឱ្យផ្អាកចាក់ភ្លេងសិនដើម្បីជៀសវាងមាន ការទាស់ ទែងបន្ត។ ប្រមាណប្រ ហែល១០នាទីក្រោយមកភ្ញៀវខាងកូនកំលោះពីរនាក់ ដោយម្នាក់ មានកាន់កាំំភ្លើងអាការកាត់ស្វាយ ផងនោះបានមកសម្លុត និងសួរថាហេតុអ្វីបានជាបិទធុងបាស ត្រូវតែចាក់វិញភ្លាម។ ខណៈនោះពួក ខ្លួនបានប្រាប់ថាម្តាយកូនក្រមុំឱ្យផ្អាកសិនលុះត្រាតែ គេមកប្រាប់ឱ្យចាក់បន្តទើបខ្លួនហ៊ាន។ គ្រាន់ តែឮបែបនោះអ្នកកាន់កាំភ្លើងបានបាញ់ឡើង លើពីរគ្រាប់ រួចបាញ់រះផ្ញុចដីប្រមាណជាងដប់គ្រាប់ ទៀតពីមុខពួកគាត់ដែលជាអ្នកចាក់ធុង បាសបណ្តាលឱ្យរងរបួសដេកដួលលើដី។ ចំណែកភ្ញៀវ ដទៃទៀតបានរត់ប្រសាចព្រោះ តែការភ័យខ្លាច។ ក្រោយកើតហេតុភ្លាមៗ ពួកគាត់ដែលជាជនរង គ្រោះបានទូរស័ព្ទ ហៅសមត្ថកិច្ចដែរ តែដោយសារមានភាពយឹតយ៉ាវ ទាំងក្រុមអ្នកបង្ក ទាំងកូនកំ លោះបាននាំកូនក្រមុំឡើងជិះរថយន្តពីរគ្រឿងដែលគេជួលមកពីខេត្ត ព្រះសីហនុគេចបាត់តែម្តង។
លោកណុប ចាន់ភាព អធិការរងនៃអធិការដ្ឋា នគរបាលស្រុកទឹកឈូបានបញ្ជាក់ថា រឿង រ៉ាវនោះដំបូងឡើយផ្តើមឡើងពីការស្រវឹងរាំជាន់គ្នាបានកើតជាជម្លោះ ។ ពេលនោះដោយសារខឹង នឹងអ្នកចាក់ធុងបាសបិទ ពួកគេក៏បង្កហេតុមួយករណីទៀតទើបបណ្តាលឱ្យមានអ្នករបួសបួននាក់ ព្រោះតែការបាញ់ និងវាយដោយដំបង។
លោកអធិការរងបន្តថាដោយសារកន្លែងកើតហេតុស្ថិតនៅ ទីជនបទឆ្ងាយដាច់ស្រយាល ប្រហែលមួយម៉ោងក្រោយទើបកម្លាំងសមត្ថកិច្ចទៅដល់ក្រោយពីពួក គេរត់ឡើងឡានគេបាត់អស់។ ប៉ុន្តែសមត្ថកិច្ចកំណត់មុខសញ្ញាបានរួចរាល់ ហើយកំពុងចាត់ការ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនោះ៕R/L

ជនរងគ្រោះដោយសារការបាញ់រះក្នុងរោងការកំពុងព្យាបាលនៅមន្ទីរពេទ្យ
ប្រភពពី CEN