សភា គ្រីមា ប្រកាសទាមទារ ឯករាជ្យពី អ៊ុយក្រែន

3/12/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ស៊ិនហួ៖ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា ម្សិលមិញនេះ សភារបស់សាធារណរដ្ឋ ស្វយ័ត្រគ្រីមា នៃប្រទេស អ៊ុយក្រែន បានសម្រេចចេញ សេចក្តីប្រកាសរួមគ្នាមួយ ទាមទារបំបែករដ្ឋចេញពី ប្រទេសអ៊ុយក្រែន ស្រប ពេលដែលបណ្តាប្រទេសលោកខាងលិច និង រដ្ឋាភិបាលថ្មីអ៊ុយក្រែន បង្ហាញ ជំហរជំទាស់យ៉ាងដាច់ខាត ហើយមានតែរុស្ស៊ីប៉ុណ្ណោះដែលគាំទ្រ។
សភាទីក្រុងស៊ីមហ្វឺរ៉ូភូល នៃតំបន់គ្រីមា នឹងបោះឆ្នោត ធ្វើប្រជាមតិ ប្រកបដោយភាពចម្រូង ចម្រាស់ នៅថ្ងៃទី១៦ ខែមីនា ខាងមុខនេះ ដើម្បីបង្ហាញឲ្យច្បាស់ថា នៅលើទឹកដី ដែលមាន មនុស្ស រស់នៅជាង ២លាននាក់នេះ ចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ឬ មួយក៏ចង់ បំបែករដ្ឋហើយក្លាយ ជាប្រទេសជំនិតរបស់រុស្ស៊ីនោះ។
ទោះបីជាការបោះឆ្នោតនោះគ្រោងនឹងរៀបចំជាផ្លូវការក៏ដោយ ប៉ុន្តែវាមិនបានទទួលស្គាល់ ដោយ សហគមន៍អន្តរជាតិទាំងមូលនោះទេ ដូច្នេះ អ្វីដែលរុស្ស៊ី និង សភាគ្រីមា ចង់បានគឺ ទាល់តែអន្តរជាតិ យល់ព្រមទទួលស្គាល់ជាមុនសិន។ អ្វីដែលជាភាពពិតនោះ គឺតំបន់ស្វយ័ត្រ គ្រីមា មានឈ្មោះ ជាទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមអាជ្ញាធរ របស់រដ្ឋាភិបាលទីក្រុងគៀវ។