អ៊ីរ៉ង់ ប្រកាសថា នឹងចូលរួមអង្កេត លើយន្តហោះ ម៉ាឡេស៊ី, ប៉ូលិស អន្តរជាតិ បដិសេធថា ការបាត់នោះ ជាប់ពាក់ព័ន្ធ នឹងភេរវកម្ម

3/12/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
តេហេរ៉ង់, (ស៊ិនហួ)៖ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា កន្លងទៅនេះ អ្នកនាំពាក្យ ក្រសួងការ បរទេស អ៊ីរ៉ង់ លោកស្រី ម៉ាហ្ស៊ីហ៍ អាហ្វខាម បានបើកសន្និសីទ សារព័ត៌មាន មួយក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីបកស្រាយ ពីករណីជនជាតិអ៊ីរ៉ង់ចំនួនពីររូប ដែលបានបាត់ខ្លួនជាមួយយន្តហោះ ម៉ាឡេស៊ី ហើយប្រើប្រាស់លិខិត ឆ្លងដែនក្លែងក្លាយនោះ ហើយថារដ្ឋាភិបាលអ៊ីរ៉ង់ នឹង តាម ដានឲ្យបានជាប់ជានិច្ចជាមួយបញ្ហានេះ។
បើតាមការផ្សាយពីអាកាស ចរណ៍ស៊ីវិលម៉ាឡេស៊ី បានឲ្យដឹងថា មានជនជាតិ អ៊ីរ៉ង់ពីររូបបាន ជិះនៅលើ យន្តហោះម៉ាឡេស៊ីប្រភេទប៊ូអ៊ីង 777-200 ហើយពួកគេ បានប្រើប្រាស់លិខិតឆ្លង ដែនក្លែងបន្លំ។ តំណាក់ កាលដំបូងអ្នកវិភាគសង្ស័យថា ជាអំពើភេរវកម្ម ប៉ុន្តែក្រោយពីការ ពិនិត្យវិញ ឃើញថា ក្មេងប្រុសអាយុ ១៩ ឆ្នាំនោះ ទំនងជាមិនមានជាប់ពាក់ព័ន្ធទៅនឹងក្រុម បង្កភេរវកម្មណាមួយនោះឡើយ។
ទោះបីជាយ៉ាង ណាក៏ដោយ រហូតមកដល់ពេលនេះ សូម្បីតែប៉ូលិសអន្តរជាតិ Interpol មាន លោកអគ្គ ស្នងការ រ៉ូណាល់ ណូបល បានបើកសន្និសីទ សារព័ត៌ មាននៅទីក្រុងលីយ៉ុន កាលពី ថ្ងៃអង្គារថា ក្រោយ ពីពិនិត្យគ្រប់ជ្រុងជ្រោយលើស្ថានការណ៍តាំងពីដើមរៀង គេអាចសន្មត់ ចំពោះការបាត់យន្តហោះ ម៉ាឡេស៊ីនោះ ទំនងជាមិនជាប់ពាក់ព័ន្ធ ទៅនឹងអំពើភេរវកម្មឡើយ ៕