ពូ​ថ្លៃ​ចាប់​ក្មួយ​ស្រី​ មាន​ផ្ទៃពោះ​៧​ខែ ​​រំលោភ​ពេល​ប្ដី​នាង ​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​

3/13/2014 0 Comments A+ a-


dsc03700​ ខេត្ដស្វាយរៀង​ ៖​  ស្ដ្រី​មាន​ផ្ទៃពោះ​៧​ខែ​ត្រូវ​ពូ​ថ្លៃ​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​ខណៈ​ប្ដី​ របស់​នាង​ទៅ​ស៊ីឈ្នួល​ កាប់​អំពៅ​ហើយ​បាន​គំរាម​សម្លាប់​ស្ដ្រី​រង​គ្រោះ​ប្រសិនបើ​នាង​ហ៊ាន​ ទម្លាយ​អាថ៌​កំបាំង​នេះ​ប្រាប់​ដល់​ប្ដី​ ។​
​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ក្នុងផ្ទះ​ស្ដ្រី​ រង​គ្រោះ​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ គយ​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ តែ​ ដោយសារ​អំពើ​ព្រៃផ្សៃ​នេះ​ស្ដ្រី​រង​ គ្រោះ​បាន​ទម្លាយ​រឿងរ៉ាវ​ប្រាប់​ប្ដី​និង​ម្ដាយ​ទើប​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ ចាប់​ ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​ ។​
​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ ជា​ សា​រ៉ា​ន់​ អាយុ​៣៥​ឆ្នាំ​ មាន​ ជា​កសិករ​ និង​មាន​ទីលំនៅ​ផ្ទះ​ក្បែរ​ស្ដ្រី​ រង​គ្រោះ​និង​ត្រូវជា​ពូ​សាច់ថ្លៃ​ ។​ ចំណែក​ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ស​.​រ​.​ណ​ អាយុ​២៣​ឆ្នាំ​ មាន​ប្ដី​ឈ្មោះ​ ស​.​វ​.​រ​ អាយុ​២៥​ឆ្នាំ​ មាន​ មុខរបរ​ជា​កម្មករ​ស៊ីឈ្នួល​កាប់​អំពៅ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​
​ម្ដាយបង្កើត​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កូនស្រី​បាន​នៅ​ ផ្ទះ​ម្នាក់ឯង​ ខណៈ​រូប​គាត់​និង​កូនប្រសា​ ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​ឱ្យ​គេ​ ។​ លុះ​ពេល​ ពួក​គាត់​ចេញ​ទៅ​បាត់​ដែល​ជា​ឱកាសល្អ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​ កូន​ ស្រី​របស់​គាត់​រំលោភ​ ហើយ​បាន​គំរាម​ មិន​ឱ្យ​ប្រាប់​រឿងរ៉ាវ​ឱ្យ​អ្នក​ណា​ដឹង​ឱ្យ​សោះ​ ហើយ​ប្រសិនបើ​ហ៊ាន​តែ​ប្រាប់​គេ​នឹង​ សម្លាប់​ចោល​ ។​ លុះ​នៅ​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នៅ​ពេល​រូប​ គាត់​និង​ប្ដី​ព្រមទាំង​កូនប្រសា​ត្រឡប់​ មក​ពី​ស៊ីឈ្នួល​កាប់​អំពៅ​វិ​ិ​ញ​ឃើញ​កូន​ ស្រី​អង្គុយ​បង្ហូរទឹកភ្នែក​នៅ​មុខ​ផ្ទះ​ហាក់​មានរឿង​អ្វី​កើតឡើង​ខុស​ពី​ ធម្មតា​ ។​ ពេល​នោះ​គាត់​ក៏​បាន​ជជីក​សួរនាំ​ទើប​ នាង​ទម្លាយ​រឿង​ដែល​ពូ​ថ្លៃ​ចាប់​នាង​រំលោភ​នៅ​ក្នុងផ្ទះ​រហូត​បាន​សម្រេច​ ។​
​ម្ដាយ​ស្ដ្រី​រង​គ្រោះ​បន្ដ​ថា​ ក្រោយ​ពី​ កូនស្រី​រៀបរាប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ប្ដី​របស់​នាង​និង​រូប​គាត់​ បាន​ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​ប៉ុស្ដិ៍​ ឃុំ​ពពែ​ត​ដើម្បី​រក​អន្ដរាគមន៍​ឃាត់ខ្លួន​ ។​
​ជនសង្ស័យ​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​យ៉ាងនេះ​ថា​ រូបគេ​ពិតជា​ ចាប់រំលោភ​លើ​ក្មួយ​ស្រី​សាច់ថ្លៃ​កំពុង​ មាន​ទម្ងន់​ពិតប្រាកដ​មែន​  ។​ កាលដែល​ គេ​ចាប់រំលោភ​ក្មួយ​ស្រី​បែប​នេះ​ព្រោះ​ តែ​ប្រពន្ធ​របស់​គាត់​មាន​ជំងឺ​យូរ​ខែ​មក​ ហើយ​ដែល​ពុំ​អាច​ដេក​នៅ​ជាមួយ​គ្នា​ បាន​ហើយ​ពេល​ដែល​ឃើញ​ក្មួយ​ស្រី​នៅផ្ទះ​តែ​ម្នាក់ឯង​ ទើប​មាន​អារម្មណ៍​ខ្លាំង​ ឈាន​ទៅ​ចាប់រំលោភ​តែ​ម្ដង​ ។​
​យោង​តាម​ចម្លើយ​សារភាព​និង​ផ្អែក​ តាម​បណ្ដឹង​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​ ជនសង្ស័យ​ឈ្មោះ​ ជា​ សា​រ៉ា​ន់​ ត្រូវ​បាន​ នគរបាល​ខេត្ដស្វាយរៀង​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ តាម​ផ្លូវច្បាប់​ ៕
ប្រភពពី នគរវត្ត