មិនទាន់ដឹងមូលហេតុពិតប្រាកដ ពីករណីលួចដុតរថយន្ត ២គ្រឿង របស់ស្ថានទូតខ្មែរ នៅទីក្រុងបែរឡាំង
ភ្នំពេញ៖ អ្នកនាំពាក្យ
និងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង
បានថ្លែងឲ្យដឹងថា ចាប់តាំងពីកើតមានករណី លួចដុតរថយន្តរបស់ស្ថានទូតខ្មែរ
២គ្រឿង ប្រចាំនៅទីក្រុងបែរឡាំង ប្រទេសអាឡឺម៉ង់ កាលពីថ្មីកន្លងមកនោះ
រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ មិនទាន់បានដឹងពីមូលហេតុ
ពិតប្រាកដនៅឡើយទេ។
លោក កុយ គួង បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៣ ខែមីនា ថា ឯកអគ្គរាជទូតខ្មែរប្រចាំ ប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរនៅប្រទេសមួយនេះ កំពុងតែសហការគ្នា ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលបណ្តាលឲ្យមានការ លួចដុតរថយន្តទាំងពីរគ្រឿង។
លោកបានបញ្ជាក់ថា “អាជ្ញាធរមានសមត្ថកិច្ចអាល្លឺម៉ង់ កំពុងធ្វើការស្រាវជ្រាវរកមូលហេតុ ហើយយើងមិនទាន់មាន ព័ត៌មានអំពីមូលហេតុ នៃការលួចដុតនោះទេ ហើយរថយន្តទាំងពីរគ្រឿងនេះ មានក្រុមហ៊ុនធានារ៉ាប់រង”។
លោកបន្តថា រថយន្តដែលត្រូវលួចដុត នៅក្នុងបរិវេណស្ថានទូត ជាកម្មសិទ្ធិរបស់ស្ថានទូតខ្មែរ មិនមែនជាកម្មសិទ្ធិរបស់ បុគ្គលណាមួយនោះទេ ហើយរថយន្តទាំងពីរគ្រឿងនេះមានម៉ាក Mercedes និងម៉ាក BMW។ អ្នកនាំពាក្យរូបនេះ បន្តថា រថយន្តទាំងពីរគ្រឿងត្រូវបាន គេលួចដុតតាំងពីព្រលឹមថ្ងៃទី១១ ខែមីនា មកម្ល៉េះ ៕
______________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday