សារ៉ា ត្រូវគេលួចបង្ហើបថា លួចលាក់បង្កាត់ភ្លើងស្នេហ៍ ជាមួយកូនចៅខ្លួនឯង
ភ្នំពេញៈ
នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែង និងជាប្រធានក្រុមបង្ហាញម៉ូដ Pop Model
កញ្ញា សារ៉ា ត្រូវរងនូវព្យុះព័ត៌មានបោកបក់នាង ទៅប៉ះនិងរឿងរ៉ាវស្នេហា
មិនសមបំណង ម្តងជាពីរដង មិនឈប់មិនឈរ ។ នៅពេលថ្មីៗនេះ
ទើបតែលេចឮព័ត៌មានចចាមអារ៉ាមតៗគ្នាថា តារាស្រីរូបនេះ
កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយបុរសរូបសង្ហាវ័យក្មេងម្នាក់
ដែលគេស្គាល់ច្បាស់ថា ជាកូនចៅរបស់ខ្លួន ។
កន្លងមក តារាស្រី កញ្ញា សារ៉ា ធ្លាប់មានព័ត៌មានលេចឮថា នាងជួបស្នេហ៍បរាជ័យជា មួយអតីតគូស្នេហ៍ ជាអាណិកជនខ្មែរ រស់នៅក្រៅប្រទេស ដែលជាដើមចម ធ្វើឲ្យបេះដូង របស់នាង រងរបួសធ្ងន់ ព្រោះតែការជួបស្នេហ៍ មិនសមបំណង ។ ស្របជាមួយគ្នានោះ ការលេចឮព័ត៌មានបែបនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានព័ត៌មានខ្សឹបខ្សៀវតៗគ្នាថា ពេលនេះ ដំបៅស្នេហ៍ចាស់របស់ កញ្ញា សារ៉ា បានចាប់ផ្តើមសះស្បើយបណ្តើរៗ ហើយ ក្រោយពីនាងបាន លួចលាក់បង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយបុរសរូបសង្ហាដែលជាតារាបង្ហាញម៉ូដ ក្នុងក្រុម Pop Model របស់នាង ។
បើតាមប្រភព ពីសមាជិក ក្នុងក្រុមបង្ហាញម៉ូដ Pop Model បានលួចបង្ហើបប្រាប់ LookingTODAY ដោយសុំមិនបញ្ចេញឈ្មោះ ថាប្រធាន ក្រុមបង្ហាញម៉ូដ កញ្ញា សារ៉ា ពេលនេះហាក់ស្រស់ស្រាយជាងមុន ព្រោះថានាងបាន ស្វែងរកអ្នកយល់ចិត្តថ្លើម និងស្រឡាញ់ នាងបានម្នាក់ទៀតហើយ ដោយបុរសរូបនោះ គឺជាតារាបង្ហាញម៉ូដ ដែលជាកូនចៅរបស់នាងផ្ទាល់តែម្តង និងត្រូវបានគេបង្ហើបឲ្យដឹងថា មានឈ្មោះ កក្កដា ជាតារាបង្ហាញម៉ូដ មានភាពលេចធ្លោគួរសម ក្នុងក្រុមបង្ហាញម៉ូដ។
តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ស្នេហាខុសវ័យមួយគូនេះ ទើបតែចាប់ផ្តើមមានពន្លកស្នេហ៍ក្រោយ ពីប្រធានក្រុម កញ្ញា សារ៉ា ជួបស្នេហ៍ខកបំណង ម្តងជាពីរដង ស្ទើរតែឲ្យនាងខ្លាចរអា លែងហ៊ានប្រាថ្នាស្នេហ៍ថ្មីតទៅទៀត ។ តែពេលនេះ នាងបានសម្រេចចិត្ត សាកល្បងប្រឡូកស្នេហាសារជាថ្មី ជាមួយសង្សារ វ័យក្មេង និងជាកូនចៅរបស់ខ្លួន ដែលស្នេហាថ្មោងថ្មីរបស់នាង ហាក់មានភាពផ្អែមល្ហែមយល់ចិត្តថ្លើមគ្នា ខ្លាំងជាងស្នេហាមុនៗ ដែលនាងធ្លាប់មាន។
ទាក់ទងនឹងការលើកឡើងនេះ LookingTODAY បានទាក់ទងទៅ កញ្ញា សារ៉ា ដើម្បីឲ្យនាងបកស្រាយការពិតតែនៅពេលដែលនាងលើកទូរស័ព្ទ បាននិយាយយ៉ាងខ្លីថា “ពេលនេះខ្ញុំមានការរវល់ ជាមួយការងារអត់មានពេលផ្តល់ បទសម្ភាសន៍ទេ ចាំពេលក្រោយចុះបង...! ” ។ LookingTODAY នឹងព្យាយាមទាក់ទងទៅ ពេលក្រោយទៀត ដើម្បីឲ្យនាងស្រាយចម្ងល់ ទស្សនិកជនថា ព័ត៌មាននេះជាការពិត ឬយ៉ាងណា ៕