មី មូសា ប្ដីបើករបររកស៊ីឲ្យ ជាថ្នូរនឹងការឈប់ពីសិល្បៈ
ភ្នំពេញ៖
អតីតអ្នកចម្រៀងធ្លាប់មានឈ្មោះ នៅក្នុងផលិតកម្ម Diamond Music កញ្ញា មី មូសា
ក្រោយពីបាត់មុខក្នុងពិភពសិល្បៈជាងមួយឆ្នាំមកនេះ
ស្រាប់តែធ្លាយដំណឹងច្បាស់ការមកថា នាងបានលាឈប់ពីអាជីពអ្នកសិល្បៈ
ទាំងស្រុងហើយ។ ខណៈឮថាអនាគតស្វាមីរបស់នាង បានបើកអាជីពរកស៊ីខាងក្រៅ
ដើម្បីផ្គាប់ចិត្ត ឬអាចនិយាយបានថា ជាថ្នូរនឹងការឈប់ពីសិល្បៈ។
បើតាមប្រភពពីអ្នកសិល្បៈ នៅក្បែតារាស្រី នាង មី មូសា បានទម្លាយប្រាប់គេហទំព័រ LookingTODAY ថា បច្ចុប្បន្នតារាស្រី មី មូសា បានទៅរស់នៅ តាមប្តីរបស់នាងហើយ បន្ទាប់ពីគូស្នេហ៍អ្នកទាំងពីរ បានចាប់ដៃគ្នា សាងជីវិតទៅថ្ងៃអនាគត ដោយឆ្លងកាត់នូវចំណងអាពាហ៍ពិពាហ៍ ជាផ្លូវការ កាលពីប៉ុន្មានខែកន្លងមកនេះ។ ចំណែកឯអាជីពសិល្បៈរបស់នាង ក៏ត្រូវបានបញ្ចប់ទៅវិញទាំងស្រុង ក្រោយពេលនាងជ្រើសរើស ជីវិតអាពាហ៍ពិពាហ៍។
ប្រភពនោះ បាននិយាយទៀតថា ពេលនេះអាជីពជាតារាចម្រៀង នៅក្នុងផលិតកម្ម Diamond និង ក្រៅ ផលិតកម្ម គឺលែងមានឈ្មោះ អ្នកចម្រៀងស្រី មី មូសា ទៀតហើយ ព្រោះឥឡូវនាង បានសម្រេចចិត្តដើរ ចេញពីផ្លូវសិល្បៈទាំងមិន ស្តាយស្រណោះ បន្តិចនោះឡើយ។ បុរសដែលនាងបានជ្រើសយក ធ្វើជាស្វាមី និង ផ្ញើវាសនាទៅអនាគតមា្នក់នោះ ត្រូវប្រភពបញ្ជាក់ថា ជាអ្នករស់នៅក្នុងស្រុកខ្មែរ ហើយបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ។
នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY ពុំអាចទំនាក់ទំនង ដើម្បីសុំការ បំភ្លឺពីកញ្ញា មី មូសា បាននៅឡើយទេ ចំពោះរឿងនេះ។
ដោយឡែក បើតាមការឱ្យដឹង ពីអ្នកគ្រប់គ្រងម្នាក់ នៅក្នុងផលិតកម្ម Diamond Music កញ្ញា លីន បានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃសុក្រ ទី ១៤ មីនា នេះថា មូសា បានផ្អាកមកច្រៀង នៅផលិតកម្ម Diamond Music ជិង១ឆ្នាំមកហើយ។ ចំពោះមូលនៃការផ្អាក ពីសិល្បៈរបស់តារាចម្រៀង មី មូសា ត្រូវបានអ្នកគ្រប់គ្រងរូបនេះ ប្រាប់ថានាង (មូសា) មានអាជីពផ្សេងពីនេះ នៅឯខេត្តសៀមរាប ។
អ្នកគ្រប់គ្រង នៅក្នុងផលិតកម្ម Diamond Music រូបនេះ បានបន្ថែមទៀតថា មូសា ផ្អាកពីសិល្បៈ ហើយ ពេលនេះ នាងបានទៅ រស់នៅឯខេត្តសៀមរាប ហើយក៏បានបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួនក្រៅសិល្បៈ។ ប៉ុន្តែរឿងដែលគេ ថា មូសា មានស្វាមី នឹងបានរៀបការ ជាមួយគ្នានោះ មិនត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ៕