រថយន្តយីឌុបដឹកឈើ ក្រហមរបស់ក្រុមហ៊ុន ខេស៊ីហ្វិកក្រឡាប់សង្កប់ មនុស្ស៤នាក់ស្លាប់និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាល
ខេត្ត
ក្រចេះ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់
និងម្នាក់ទៀតបានស្លាប់ ពេល បញ្ជូនទៅមន្ទីរពេទ្យ
ព្រមទាំង៤នាក់ទៀតរងរបួសធ្ងន់ស្រាល
ក្នុងករណីក្រឡាប់រថយន្តយីឌុបដឹកឈើក្រហមលេខ២ ដែលគេសង្ស័យថា
ក្រុមហ៊ុននេះផ្ទុកលើសទម្ងន់ ឬលើសច្បាប់អនុញ្ញាត។
ករណីរថយន្តដឹកឈើក្រុមហ៊ុនខេស៊ីហ្វិកក្រឡាប់នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង-ស្នួលបានប្រាប់នគរវត្តឲ្យដឹងថា ពិតជាមានករណីក្រឡាប់រថយន្តបណ្តាលឲ្យមនុស្សស្លាប់ និងរបួសពិតប្រាកដមែន ជាបឋមខ្ញុំទទួលដំណឹងថា មានមនុស្ស៣នាក់បានគ្រោះថ្នាក់ដល់ជីវិត និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រមទាំង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលសមត្ថកិច្ច អាជ្ញាធរនៅទីនោះកំពុងជួយអន្តរាគមន៍សង្គ្រោះ ។
លោកផ្នែកបានបន្តថា រថយន្តយីឌុបដឹកឈើលេខ២នេះជារបស់ក្រុមហ៊ុនខេស៊ីហ្វិកចេញ ដំណើរពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ហើយក្នុងច្បាប់អនុញ្ញាតមានចំនួនជាង១៨ម៉ែត្រគូប ដែលពេលនេះក្រុមលោកកំពុងធ្វើការត្រួតពិនិត្យ ៕