ជិះម៉ូតូកែច្នៃឆ្លងផ្លូវមិន ប្រយ័ត្នត្រូវរថយន្តបុកស្លាប់
ខេត្ត
ត្បូងឃ្មុំ ៖
បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
មូលហេតុបណ្តាលមកពីរថយន្តបើកបុកចំពេញទំហឹង ខណៈកំពុងជិៈម៉ូតូ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីយប់ឈាន
ចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ៧
ចំនុចភូមិ សួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ យន់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃសរ ឃុំគោគគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង ។ លោក ឆៃ សុខុន អធិការងក្រុងសួង បានប្រាប់ថា មុនពេលកើតហេតុមានរថយន្តហ៊ីយ៉ាន់ដាយ៣ផ្លូវ ពាក់ស្លាកលេខ ៣B-៦០៦៦ ដឹកម្រេចនិងក្រូចឆ្មាពេញ ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានបែកកង់មុខហើយក៏ជ្រុលចង្កូតទៅបុកនិង ម៉ូតូកែច្នៃរបស់ជនរងគ្រោះក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង ចំពីមុខ ហើយម្ចាស់រថយន្តបានរតគេចខ្លួនបាត់ស្រមោលតែម្តង ភ្លាមៗនោះក៏មានការសហការគ្នារវាងកម្លាំងនៃអធិការដ្ឋានក្រុងសួង និងកម្លាំងសមត្ថកិច្ចចរាចរណ៍ជើងគោកក្រុងសួងចុះមកអន្តរាគមន៍និង វាស់វែង ហើយបានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅអធិការដ្ឋាននគរបាលក្រុង សួងដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយនៅព្រឹកថ្ងៃដដែលសពជនរងគ្រោះត្រូវបានសម្ថកិច្ចប្រគល់ជូនដល់ ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ប្រភពពី នគរវត្ត