បុរសរត់ម៉ូតូកង់បី ខឹងគេជិះម៉ូតូប៉ះ ទាញ បំពង់ទីបរកវាយ ត្រូវភាគីម៉ូតូបាញ់រង របួសធ្ងន់
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ខ្មាន់កាំភ្លើងពីរនាក់ បានបាញ់ ចំនួន៣គ្រាប់ បណ្ដាលឱ្យបុរសរត់ម៉ូតូកង់បី ម្នាក់រងរបួសចំចង្កេះខាងឆ្វេង ក្រោយពីជន រងគ្រោះ និងជនបង្កបានប៉ះពាក្យ សំដីគ្នាតាម ដងផ្លូវ ក្រោយពីជនបង្កទាំងពីរនាក់ បាន បើកម៉ូតូទៅប៉ះម៉ូតូកង់បីរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះខឹង ជេរ និងទាញបំពង់ទីប ប្រុងវាយ ទើបធ្វើមានករណីផ្ទុះអាវុធតែម្ដង ទៅ ។
ករណីបាញ់ប្រហារ បណ្ដាលឱ្យអ្នករត់ ម៉ូតូកង់បីរងរបួសត្រូវចង្កេះខាងឆ្វេងខាងលើ នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០ នាទីយប់រំលង អាធ្រាត្រចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ពោលនៅខាងជើង ស្ថានីយប្រេងតូតាល់ ។
សាក្សីនៅកន្លែងកើតហេតុ និងសាច់ញាតិ ជនរងគ្រោះបាននិយាយថា មុនពេលកើត ហេតុ ជនរងគ្រោះ ជន ហាត អាយុ៤៣ឆ្នាំ រស់នៅម្ដុំផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មុខរបរជាអ្នករត់ម៉ូតូកង់បី បានធ្វើដំណើរ ដោយដឹកភ្ញៀវ តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលដែល ជនរងគ្រោះ បានបើកម៉ូតូកង់បី ដល់ចំណុច ផ្លូវកែងលេខ៦១ ស្រាប់តែជនបង្កម្នាក់ ជិះ ម៉ូតូមួយគ្រឿង ខ្លះថាម៉ាកស្កុបពី និងខ្លះទៀត ថាម៉ាក អាយខុនតែម្នាក់ឯង ជិះមកបញ្ច្រាស ទិស ម៉ូតូជនរងគ្រោះ ស្រាប់តែប៉ះពារគ្នា ធ្វើ ឱ្យជនរងគ្រោះខឹង លាយឡំនិងអាការៈស្រ វឹងផងនោះ បានស្រែកជេរអ្នកបើកម៉ូតូរហូត ដល់ទាញយកបំពង់ទីប នៅក្នុងម៉ូតូកង់បី របស់ខ្លួន ប្រុងវាយ ប៉ុន្ដែត្រូវភ្ញៀវ ដែល អង្គុយនៅលើកង់បី ជួយឃាត់ ។
សេចក្ដីរាយការណ៍ពីសាក្សី បានបន្ដទៀត ថា ក្រោយពីទទួលរងការស្ដីបន្ទោសនិងជេរ ប្រមាថ ហើយថែមទាំងប្រុងវាយនឹងបំពង់ ទីបនោះទៀតនោះ អ្នកបើកម៉ូតូ បានបើក ចេញទៅបាត់ ហើយភ្លាមៗនោះក៏ត្រឡប់ មកវិញ ដោយនាំបក្ខពួកម្នាក់ទៀតមកជា មួយ ហើយពេលធ្វើដំណើរមកដល់កន្លែង កើតហេតុ ជនបង្កដែលអង្គុយពីក្រោយបាន ធាក់ជនរងគ្រោះ ពេញមួយទំហឹង ។ ក្រោយ ពីធាក់ជនរងគ្រោះរួច ជនបង្កទាំងពីរនាក់ បានដកកាំភ្លើងបាញ់ ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ មុនពេលដែលពួកគេបានគេចខ្លួន បាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ បុរសរងគ្រោះបានបើក ម៉ូតូទាំងរបួសឆ្ពោះទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត ដើម្បីព្យាបាលមុខរបួស ហើយសមត្ថ កិច្ចមូលដ្ឋាន បានចុះទៅពិនិត្យភ្លាមៗនៅ កន្លែងកើតហេតុផងដែរ ។
នាយនគរបាលប៉ុស្ដិ៍ស្រះចក លោកកាន់ វណ្ណៈ បាននិយាយថា ចំពោះករណីផ្ទុះអាវុធ បណ្ដាលឱ្យមានអ្នករងរបួសខាងលើនេះ គឺ ផ្ដើមចេញពីរឿងទាស់ពាក្យ សំដីគ្នានៅតាម ផ្លូវរវាងជនរងគ្រោះនិងជនបង្ក ។ យ៉ាងណា ក៏ដោយលោកកាន់ វណ្ណៈ បានអះអាងថា កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌ ក្រោមការបញ្ជារបស់លោក អធិការហ៊ុន សុធី បាននឹងកំពុងធ្វើការ ស្រាវជ្រាវតាមចាប់ជនបង្កទាំងពីរ យកទៅ ផ្ដន្ទាទោសតាមច្បាប់ ៕