ម៉ាឡេស៊ីបដិសេធថា យន្តហោះបន្តហោះបួន ម៉ោងទៀតក្រោយ ដាច់ទំនាក់ទំនង
លោករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនហ៊ីស្សាមូឌីន ហ៊ូសេន (Hishamuddin Hussein) បានថ្លែងនៅថ្ងៃព្រហស្បត៍នេះថាតាំងពីមានសេចក្តីរាយការណ៍ព័ត៌មាននេះមក ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី (MAS) បានសុំឲ្យក្រុមហ៊ុន រ៉ូលរ៉យ (Rolls Royce) និង ប៊ូអ៊ីង (Boeing) ដែលផលិតយន្តហោះនេះ ជាពិសេសឲ្យផ្តល់ទិន្នន័យ។ លោកថាចំពោះ Rolls Royce និង Boeing គេយល់ថាសេចក្តីរាយការណ៍នោះមិនពិតទេ។
សេចក្តីរាយការណ៍ព័ត៌មានបង្ហាញទិន្នន័យថាយន្តហោះនោះបានហោះចម្ងាយប្រហែល ៤.០០០ គីឡូម៉ែត្រ គឺជាង ៤ ម៉ោងថែមទៀត។
សេចក្តីរាយការណ៍របស់កាសែត Wall Street Journal នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយអំពីជំនឿរបស់មន្រ្តីសរអា ដែលយោងទៅលើទិន្នន័យដែលម៉ាស៊ីនយន្តហោះបានបញ្ជូនមកដីវិញដោយស្វ័យប្រវត្តិ។
រូបភាពរបស់ផ្កាយវិទ្យាសា្រស្រ្តចិនដែលបានបង្ហាញឲ្យឃើញកាលពីថ្ងៃពុធ ដោយបណ្តាញព័ត៌មានរដ្ឋរបស់ចិននិយាយថា រូបភាពនោះបង្ហាញឲ្យឃើញវត្ថុធំៗ ៣ នៅក្បែរផ្លូវហោះពីដំបូងរបស់យន្តហោះនេះឆ្ពោះទៅទីក្រុង ប៉េកាំង។
យន្តហោះម៉ាឡេស៊ីនិងវៀតណាមបានស្វែងរកវត្ថុទាំងនោះនៅក្នុងតំបន់ដែលថាឃើញវត្ថុទាំង ៣ ក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បត៍នេះ តែមិនបានឃើញអ្វីទាំងអស់៕
__________________________
ប្រភពព័ត៌មានពី៖ VOA
ប្រភពព័ត៌មានពី៖ VOA